ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអភិបាលក្រុងវៀងច័ន្ទ

(VOVworld) - នាថ្ងៃទី២៤ តុលា នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាម
លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូទីក្រុងវៀងច័ន្ទ
នៃប្រទេសឡាវ ដឹកនាំដោយលោក Sinlavong Khoutphaythoune លេខាគណៈកម្មា
ធិការបក្សនិងជាអភិបាលទីក្រុង ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀត
ណាម។នៅជំនួបនេះ លោក​ Nguyen Xuan Phuc បានសម្ដែងជំនឿជាក់ថាក្នុងឋានៈ
ថ្មី លោក Sinlavong Khoutphaythoune នឹងមានការរួមវិភាគទានជាច្រើនថែមទៀត សំរាប់ការអភិវឌ្ឍន៍រដ្ឋធានីវៀងច័ន្ទ ក៏ដូចបុព្វហេតុបដិវត្តន៍ឡាវព្រមទាំងបន្តរួម
ចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងពិសេសរវាងប្រទេសទាំង២លើគ្រប់វិស័យ។

ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអភិបាលក្រុងវៀងច័ន្ទ - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ជួបសន្ទនាជាមួយអភិបាលក្រុងវៀងច័ន្ទលោក Sinlavong Khoutphaythoune
(រូបថត៖TTXVN)


លោក Sinlavong Khoutphaythoune មានគោលបំណងថា នឹងបន្តទទួលបានការជួយ
ឧបត្ថម្ភ ក្នុងការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សបង្កើនកិច្ចសហប្រតិបតិ្តការ
ការផ្លាស់ប្ដូរ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ដើម្បីអនុវត្តរាល់គោលដៅយុទ្ធសាស្ត្រ
ដែលភាគីទាំង២បានដាក់ចេញប្រកបដោយប្រសិទ្ធភាព។នាថ្ងៃដដែលលោកP
Pham Quang Nghi លេខាគណះកម្មាធិការបក្សទីក្រុងហាណូយបានទទួលជួប
សន្ទនាជាមួយគណៈប្រតិភូទីក្រុងវៀងច័ន្ទ។នៅ​ទីនេះភាគីទាំង២បានឯកភាព
ជមរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាពិសេសគឺវិស័យគ្រប់គ្រង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ