ឧបនាយករដ្ឋមន្រ្តីវៀតណាមផ្ញើរលិខិតអបអរសាទរបុណ្យចូលឆ្នាំថ្មី

ឧបនាយករដ្ឋមន្រ្តីវៀតណាមផ្ញើរលិខិតអបអរសាទរបុណ្យចូលឆ្នាំថ្មី - ảnh 1

(VOVworld) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van
 Ninh បានផ្ញើរលិខិតអបអរសាទរសហគមន៍ជនរួមជាតិខ្មែរទាំងមូលនៅវៀតណាម។
ក្នុងលិខិត លោក Vu Van Ninh ប្រធានគណៈកម្មការទទួលបន្ទុក តំបន់ Nam bo ខាង
លិច បានលើកច្បាស់ថា នាឆ្នាំកន្លងទៅនិងបណ្ដាខែដើមឆ្នាំនេះ រដ្ឋាភិបាល ក្រសួង
 ស្ថាប័ន និងតំបន់នានានៅតំបន់វាលទំនាបទន្លេ Cuu Long បន្ត លាតត្រដាងអនុវត្ត
វិធានការជាច្រើនសំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម លើកកំពស់ ជីវភាពរស់នៅខាង
សម្ភារៈនិងស្មារតីផងសំរាប់ប្រជាជន។រួមជាមួយប្រទេសទាំងមូល ជនរួមជាតិនិង
ព្រះសង្ឃជាជនជាតិខ្មែរ បានមានការួមវិភាគទានជាក់ស្ដែងជាច្រើន ក្នុងបុព្វហេតុ
កសាងនិងការពារមាតុប្រទេស។ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៥ លោក ឧប
នាយករដ្ឋមន្រ្តីមានគោលបំណងថា​ ជនរួមជាតិនិងព្រះសង្ឃខ្មែរ បន្តពង្រីកប្រពៃ
ណីដ៏ល្អប្រសើរ និងសមិទ្ធិផលដែលទទួលបាន ខំប្រឹងប្រែងជំនះពុះពារលើការ
លំបាក សកម្មធ្វើការនិងផលិតកម្ម កសាងជីវភាពរស់នៅដ៏កសម្បូរហូរហៀនិង
សុភមង្គល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ