|
ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិនៅសន្និសីទនេះ |
(VOVworld) - នាថ្ងៃទី២២ មករា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan
Phuc បានអញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ២០១៤និងលាតត្រដាង
ការងារឆ្នាំ២០១៥របស់ផ្នែកអធិការកិច្ច។ថ្លែងមតិនៅទីនេះ លោក Nguyen Xuan
Phuc បានចាត់ទុកថា លទ្ធផលរបស់ផ្នែកអធិការកិច្ចបានរួមចំណែកដ៏ សំខាន់ក្នុង
សមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរួមរបស់ប្រទេសជាតិក្នុងឆ្នាំ២០១៤។លោក
Nguyen Xuan Phuc បានស្នើរឲ្យកម្លាំងអធិការកិច្ចនៅលើទូទាំងប្រទេស ក្នុងឆ្នាំ
២០១៥ ជំរុញថែមទៀតការងារបង្ការប្រយុទ្ធប្រឆាំងអំពើពុករលួយ រកឃើញ ទាន់
ពេលវេលានិងបញ្ជាណែនាំដោះស្រាយករណីអំពើពុករលួយយ៉ាងម៉ឺងម៉ាត់។
លោក Nguyen Xuan Phuc ក៏បានស្នើរឲ្យអធិការកិច្ចរដ្ឋាភិបាលសំរេចនិងដាក់ជូន
រដ្ឋាភិបាលអនុម័តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្នែកអធិការកិច្ចដល់ឆ្នាំ២០២០
ទស្សនវិស័យដល់ឆ្នាំ២០៣០ យ៉ាងឆាប់ៗ៕