ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Le Van Thanh អំពាវនាវឲ្យអាស៊ាននិងចិនសាមគ្គីគ្នាថែមទៀត ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់
(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែកញ្ញា នៅមជ្ឈមណ្ឌលតាំងពិព័រណ៍និងសន្និសីទអន្តរជាតិ ទីក្រុង Nanning ខេត្ត Guangxi ភាគខាងត្បូងប្រទេសចិន បានប្រព្រឹត្តទៅពិធីបើក ពិព័រណ៍អាស៊ាន-ចិន (CAEXPO) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្មវិនិយោគអាស៊ាន-ចិន (CABIS) លើកទី១៨។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Le Van Thanh ថ្លែងសុន្ទរកថានៅពិធីបើក CAEXPO និង CABIS តាមរយៈប្រព័ន្ធវីដេអូថតទុកជាមុន។ (រូបថត៖ VGP) |
ថ្លែងទៅកាន់កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Le Van Thanh បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ក្នុងអំឡុងពេល៣០ឆ្នាំកន្លងមក បានរួមវិភាគទានគួរឲ្យកត់សម្គាល់ដល់សន្តិភាព ស្ថិរ ភាពនិងការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់និងលើពិភព លោក។ លោកឧប នាយករដ្ឋមន្រ្តីបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មទ្វេភាគី មានការរីក ចម្រើនគួរឲ្យចាប់អារម្មណ៍ ទំហំពាណិជ្ជកម្មទ្វេភាគីកើនឡើង៨០ដង ក្នុងរយៈពេល ៣០ឆ្នាំកន្លងមក ជួយឲ្យអាស៊ាននិងចិនក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់គ្នា។ ភាគីទាំងពីរក៏បាននិងកំពុងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ ១៩ ផងដែរ។
លោកឧបនាយករដ្ឋមន្រ្តី Le Van Thanh បានសង្កត់ធ្ងន់ទៅលើចំណុចស្នូលទាំង ៣នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិននាពេលខាងមុខ។ នោះគឺបន្តពន្លឿនដំណើរការ សហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាននិងចិន ឆ្លៀតយកឲ្យបានល្អបំផុតនូវឱកាស ដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ចិននាំមកជូន ហើយបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ចឌីជីថល។ ទន្ទឹមនឹងនោះ វៀតណាមមានបំណងថា ចិនបន្តបង្កលក្ខណៈងាយ ស្រួលបំផុតដើម្បីវៀតណាមនិងអាស៊ានអាចធ្វើលទ្ធកម្មបានយ៉ាងងាយស្រួលជាង នឹងប្រភពផ្គង់ផ្គង់វ៉ាក់សាំងក៏ដូចជាបច្ចេកវិទ្យាផលិតវ៉ាក់សាំងបង្ការកូវីដ ១៩ ផងដែរ៕