ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយសមភាគីឡាវ
|
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង)និង
សមភាគីឡាវលោក Bunpon Buttanavong (រូបថត៖VGP) |
(VOVworld) - នារសៀលថ្ងៃទី៧ តុលា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយសមភាគីឡាវលោក
Bunpon Buttanavong ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀតណាម។នៅទីនេះ
លោក Nguyen Xuan Phuc បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្ត
ទុកដាក់និងផ្ដល់អាទិភាពដ៏ខ្ពស់ចំផុតដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងពិសេស
ជាមួយឡាវ ហើយត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ដើម្បីជួយឡាវ
អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។លោក Bunpon Buttanavong មានគោលបំណងថា ភាគី
ទាំង២បន្តផ្លាស់ប្ដូរបទពិសោធន៍ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងបញ្ជាណែនាំឲ្យបណ្ដាក្រសួង ស្ថាប័ន តំបន់ និងអង្គភាពអាជីវកម្មសហ
ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីប្រកបដោយប្រសិទ្ធិភាពដើម្បីផលប្រយោជន៍
របស់ប្រជាជននៃប្រទេសទាំង២៕