ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ជោគ ជ័យដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់
|
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ)និងអនុប្រធានាធិបតីទី១អ៊ីរ៉ង់លោក Eshaq Jahangiri |
(VOVworld) - នារសៀលថ្ងៃទី១៥ តុលា តាមម៉ោងតំបន់ ឧបនាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាក
ចេញពីរដ្ឋធានី តេរ៉ាន បញ្ចាប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចនៅអ៊ីរ៉ង់
ចាប់ពីថ្ងៃទី១៣ដល់ទី១៥ តុលា។ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Nguyen
Xuan Phuc បានជួបសន្ទនាជាមួយអនុប្រធានាធិបតីទី១អ៊ីរ៉ង់លោក Eshaq Jahangiri
ជួបចរចារជាមួយអនុប្រធានាធិបតីទទួលបន្ទុកបញ្ហានិតិប្រតិបតិ្តលោក Mohammad
Shariatmadari និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀតផង។ចំពោះនយោបាយ ការទូត ភាគីទាំង២បានឯកភាពថា នឹងបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ ជំរុញខ្លាំង
ទំនាក់ទំនងរវាងរដ្ឋសភា និងជំនួបប្រាស្រ័យប្រជាជនរវាងប្រទេសទាំង២។បណ្ដា
ថ្នាក់ដឹកនាំអ៊ីរ៉ង់ បានឲ្យដឹងថា នឹងសកម្មគាំទ្រវៀតណាមចូលក្នុងក្រុមប្រឹក្សាការពារ
សន្តិសុខអ.ស.ប អាណត្តិ២០២០-២០២១ហើយស្នើរឲ្យវៀតណាម គាំទ្រអ៊ីរ៉ង់ចូល
រួមសទ្ធិសញ្ញាស្និតស្នាលនិងសហប្រតិបតិ្តការជាមួយអាស៊ាន។
ចំពោះវិស័យសហប្រតិបតិ្តការទ្វេភាគីផ្សេងៗទៀត ភាគីទាំង២ បានឯកភាពថា ចាំបាច់ត្រូវដំណើរការកិច្ចប្រជុំលើកទី៩របស់គណៈកម្មាធិការចម្រុះវៀតណាម-
អ៊ីរ៉ង់យ៉ាងឆាប់រហ័សដើម្បីឃ្លាំមើលកិច្ចសហប្រតិបតិ្តការនាពេលកន្លងទៅ ក៏ដូច
ជានាំចេញដំណោះស្រាយសំរាប់រាល់ការលំបាកក្នុងពេលអនាគតផងដែរ៕