ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ចូលរួមពិធីប្រកាសសេចក្ដី សម្រេចលើកលែងទោសនៅខេត្ត Thai Nguyen
(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ការលើកលែងទោសឆ្នាំ២០២១បានឲ្យដឹងថា សេចក្ដីសម្រេច លើកលែងទោសរបស់ប្រធានរដ្ឋនាំមកនូវឱកាសដូចគ្នាជូនអ្នកទោសទាំងអស់ ដោយមិនរើសអើងយែនឌ័រ សាសនា សញ្ជាតិ វ័យអាយុ និងវិជ្ជាជីវៈ ឡើយ ឲ្យតែមានលក្ខណៈគ្រប់គ្រាន់ ចំមុខសញ្ញាតាមបទបញ្ញត្តិនៃច្បាប់និងសេចក្ដី សម្រេចរបស់ប្រធានរដ្ឋ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ប្រគល់សេចក្ដីសម្រេចលើកលែងទោសជូនអ្នកទោស។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី១ ខែកញ្ញា នៅជុំរំឃុំឃាំង Phu Son ៤ ស្រុក Phu Son ខេត្ត Thai Nguyen បានប្រព្រឹត្តពិធីប្រកាសសេចក្ដីសម្រេចលើកលែងទោសរបស់ប្រធានរដ្ឋ ឆ្នាំ២០២១។
អញ្ជើញប្រគល់សេចក្ដីសម្រេចលើកលែងទោសជូនដល់អ្នកទោស ហើយ ថ្លែងសុន្ទរកថានៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ការលើកលែងទោសឆ្នាំ២០២១បានឲ្យដឹងថា សេចក្ដីសម្រេច លើកលែងទោសរបស់ប្រធានរដ្ឋនាំមកនូវឱកាសដូចគ្នាជូនអ្នកទោសទាំងអស់ ដោយមិនរើសអើងយែនឌ័រ សាសនា សញ្ជាតិ វ័យអាយុ និងវិជ្ជាជីវៈ ឡើយ ឲ្យតែមានលក្ខណៈគ្រប់គ្រាន់ ចំមុខសញ្ញាតាមបទបញ្ញត្តិនៃច្បាប់និងសេចក្ដី សម្រេចរបស់ប្រធានរដ្ឋ។ លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានសង្កត់ធ្ងន់ថា៖ “ខ្ញុំជឿជាក់ថា បងប្អូននឹងជំនះលើការលំបាក ហើយមានជំនឿ ជាក់ដ៏មុតមាំជាង ក្នុងជីវភាពដើម្បីក្លាយទៅជាមនុស្សសុចរិតយ៉ាងពិតប្រាកដ។ ចំពោះអ្នកទោសដែល មិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានការលើកលែងទោសលើកនេះ ខ្ញុំ សង្ឃឹមថា អ្នកទាំងអស់គ្នានឹងខិតខំប្រឹងប្រែងថែមទៀត ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាម ច្បាប់ និងបទបញ្ញត្តិនៃជុំរំឃុំឃាំង ឧស្សាហ៍ព្យាយាមសិក្សារៀនសូត្រ ធ្វើពលកម្ម កែប្រែខ្លួនដើម្បីឆាប់មានលក្ខណៈគ្រប់គ្រាន់ ទទួលបានការសណ្ដោសប្រណីរបស់ បក្សនិងរដ្ឋ”។
លោកឧបនាយករដ្ឋមន្រ្តីបានសម្ដែងគោលបំណងដែរថា កងកម្លាំងនគរបាល នៃជុំរំឃុំឃាំង នឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការមហាជន បង្កគ្រប់ លក្ខណៈងាយស្រួលដើម្បីអ្នកទទួលបានការលើកលែងទោសជំនះលើភាពអៀនអន់ ដើម្បីសម្របខ្លួនឲ្យបានឆាប់ក្នុងសហគមន៍ មានជីវភាពប្រកបដោយស្ថិរភាព៕