ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh៖ ប្ដេជ្ញាចិត្តអនុវត្តន៍បណ្ដាគោលដៅនិងផែនការឆ្នាំ២០១៩
(VOVWORLD) - គិតដល់ត្រីមាសទី២ឆ្នាំ២០១៩ ស្ថាន ភាពសេដ្ឋកិច្ចសង្គមកំពុងបន្តរីកចម្រើនយ៉ាងសកម្ម។ ការងារធានាសន្តិសុខ នយោបាយ សណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គម ក៏ដូចជាសកម្មភាពកិច្ចការបរ ទេសត្រូវបានជំរុញយ៉ាងខ្លាំងក្លាផងដែរ។
នាព្រឹកថ្ងៃទី៦ ខែមិថុនា តាមរបៀបវារៈនៃសម័យប្រជុំលើកទី៧ រដ្ឋសភា វៀតណាមនីតិកាលទី១៤ បណ្ដាសមាជិកសភាបានបន្តសួរដេញដោលរដ្ឋមន្រ្តី ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍លោក Nguyen Ngoc Thien។ ឧបនាយក រដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីមួយចំនួនទៀតបានអញ្ជើញចូលរួមឆ្លើយសំណួរដេញដោល ផងដែរ។
នៅទីនេះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍លោក Nguyen Ngoc Thien បានឆ្លើយសំណួររបស់សមាជិកសភាចំនួន៤០រូបទាក់ទិនដល់ខ្លឹមសារ នានាដូចជា ដំណោះស្រាយជំរុញការអភិវឌ្ឍនៃវិស័យសេដ្ឋកិច្ចទេសចរណ៍ ការ ដោះស្រាយអំពើរំលោភបំពានលើជំនឿសាសនា ការងារគ្រប់គ្រងសិល្បៈសម្ដែង ភាពយន្ត សកម្មភាពវិចិត្រសិល្បៈ រូបថត និងពិព័រណ៍។ អញ្ជើញចូលរួមឆ្លើយ សំណួរទាក់ទិនដល់វិស័យវប្បធម៌ កីឡានិងទេសចរណ៍ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានអោយដឹងថា រដ្ឋាភិបាលបានបញ្ជាណែនាំអោយក្រសួង វប្បធម៌ កីឡានិងទេសចរណ៍ កសាងគម្រោងស្ដីពីការបង្កើនការអនុវត្តបច្ចេកវិទ្យា ព័ត៌មានក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ លោក Vu Duc Dam អញ្ជើញមាន ប្រសាសន៍ថា៖
“យើងខ្ញុំមានគោលបំណងថា ក្រៅពីដំណោះស្រាយរបស់សមត្ថកិច្ចវិស័យ ទេសចរណ៍នោះ គឺយើងត្រូវបំពេញអោយបានល្អថែមទៀតនូវការងារទេសចរណ៍ ដែលវៀតណាមកំពុងមានកំហិត។ ក្នុងនោះមានបញ្ហាអនាម័យបរិស្ថាន និងបញ្ហា របៀបរស់នៅអារិយ្យធម៌។ ទន្ទឹមនឹងនោះ កៀរគរប្រជាជនទាំងមូលចូលរួម កសាងបរិយាកាសទេសចរណ៍ប្រកបដោយសុវត្ថិភាពនិងរួសរាយរាក់ទាក់ផងដែរ”។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh អញ្ជើញឆ្លើយសំណួររបស់សមាជិកសភា (រូបថត៖ VGP) |
នាព្រឹកថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh ក៏ បានអញ្ជើញឆ្លើយសំណួរដេញដោលរបស់សមាជិកសភាស្ដីពីបញ្ហាសេដ្ឋកិច្ចសង្គមមួយចំនួន។ តាមលោកបានអោយដឹងថា គិតដល់ត្រីមាសទី២ឆ្នាំ២០១៩ ស្ថាន ភាពសេដ្ឋកិច្ចសង្គមកំពុងបន្តរីកចម្រើនយ៉ាងសកម្ម។ ការងារធានាសន្តិសុខ នយោបាយ សណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គម ក៏ដូចជាសកម្មភាពកិច្ចការបរ ទេសត្រូវបានជំរុញយ៉ាងខ្លាំងក្លាផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖
“នាពេលខាងមុខ រដ្ឋាភិបាលនឹងបន្តបញ្ជាណែនាំអោយបណ្ដាក្រសួង ស្ថាប័ន និងតំបន់នានា តាមដានហើយទប់ទល់ដោយម្ចាស់ការទៅនឹងការវិវត្តន៍ នៅក្នុងស្រុកក៏ដូចជាលើពិភពលោក បន្តអនុវត្តន៍យ៉ាងខ្លាំងក្លានិងព្រមៗគ្នានូវ ភារកិច្ចនិងដំណោះស្រាយដែលត្រូវបានដាក់ចេញ ប្ដេជ្ញាចិត្តសម្រេចបាននូវ គោលដៅនិងផែនការនានាក្នុងឆ្នាំ២០១៩។ រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែង បំពេញយន្តការ គោលនយោបាយ ធ្វើវិសោធនកម្មនូវច្បាប់វិនិយោគនិងច្បាប់ សហគ្រាស សំដៅបង្កើតឡើងបរិយាកាសវិនិយោគ ធ្វើអាជីវកម្មប្រកបដោយ សមភាពនិងភាពស្មោះត្រង់”៕