ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Binh Minh អញ្ជើញទៅបំពេញទស្សនកិច្ចនៅឡាវ
(VOVworld) - តាមសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការ
បរទេសឡាវលោក Thoongloun Sisoulith ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការ
បរទេសវៀតណាមលោក Pham Binh Minh បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ
ឡាវចាប់ពីថ្ងៃទី៤ដល់ទី៥ ធ្នូ ឆ្នាំ២០១៤។ក្នុងជំនួបចរចារជាមួយលោក Thoongloun
Sisoulith នាថ្ងៃទី៤ ធ្នូ ឧបនាយករដ្ឋមន្រ្តីទាំង២រូបនេះ បានអះអាងថា ប្រទេសទាំង
២នឹងសហការយ៉ាងស្អិតរមួតជាមួយប្រទេសជាសមាជិកអាស៊ានផ្សេងៗទៀតដើម្បី
កសាងសហគមន៍អាស៊ានប្រកបដោយជោគជ័យនាឆ្នាំ២០១៥ រួមចំណែកក្នុងសន្តិ
ភាព ស្ថិរភាព និងភាពសម្បូររុងរឿងនៅតំបន់។លោកPham Binh Minh បានអះអាង
ថា វៀតណាមនឹងគាំទ្រឡាវក្នុងឋានៈថ្មីជាប្រធានអាស៊ាននាឆ្នាំ២០១៦។
|
ក្រសួងការបរទេសនៃប្រទេសទាំង២ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ បតិ្តការ |
បន្ទាប់ពីជំនួបចរចារ ភាគីទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិ
បតិ្តការរវាងក្រសួងការបរទេសវៀតណាមនិងក្រសួងការបរទេសឡាវក្នុងដំណាក់
កាលឆ្នាំ២០១៤ដល់ឆ្នាំ២០២០។
ក៏ក្នុងថ្ងៃដដែល លោក Pham Binh Minh បានទៅជួបសម្ដែងការគួរសមជាមួយអគ្គ
លេខាបក្សនិងជាប្រធានរដ្ឋឡាវលោក Choummaly Sayasone និងនាយករដ្ឋមន្រ្តី
ឡាវលោក Thongsinh Thammavong។ថ្នាក់ដឹកនាំកំពូលឡាវទាំង២រូបនេះ សុទ្ធតែ
អះអាងថា ឡាវជានិច្ចកាលយកចិត្តទុកដាក់ ពូនជ្រុំសំរាប់ទំនាក់ទំនងមិត្តភាពជា
ប្រពៃណី ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យរវាង
ប្រទេសទាំង២។
|
ឧបនាយករដ្ឋមន្រ្តី Pham Binh Minh និងអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវលោក
Choummaly Sayasone |
នារសៀលថ្ងៃនេះដែរ នៅទីស្ដីការក្រសួងការបរទេសឡាវ លោក Pham Binh Minh បានប្រគល់ជូនគ្រឿងឥស្សរយសឯករាជ្យថ្នាក់ទី២សំរាប់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
ឡាវលោក Bounkeuth Sangsomsack (ជាអតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ)
គ្រឿងឥស្សរយសពលកម្មថ្នាក់ទី៣ និងគ្រឿងឥស្សរយសមិត្តភាពសំរាប់អង្គភាព
មួយចំនួននៃក្រសួងការបរទេសឡាវដោយមានសមិទ្ធិឆ្នើមក្នុងការបង្កើនទំនាក់
ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ៕
Quoc Khanh អ្នកយកព័ត៏មានរបស់VOVប្រចាំនៅឡាវ