ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung៖ ការនាំចេញអង្ករត្រូវ ធានាសន្តិសុខស្បៀងអាហារ

(VOVWORLD) - ការធានាសន្តិសុខ ស្បៀងអាហារជាបញ្ហាយុទ្ធសាស្ត្រដ៏សំខាន់ដែលពាក់ព័ន្ធដល់ជីវភាពរស់នៅរបស់ប្រជាជន សន្តិសុខ ការពារជាតិ ជាពិសេសគឺក្នុងបរិបទដែលជំងឺឆ្ល ង Covid-19 និងអាកាសធាតុកំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញនាបច្ចុប្បន្ន ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung៖ ការនាំចេញអង្ករត្រូវ ធានាសន្តិសុខស្បៀងអាហារ - ảnh 1 ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Trinh Dinh Dung ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VGP)

អញ្ជើញធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នមួយចំនួន កាលពីរសៀលថ្ងៃទី២០ មេសា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា ការធានាសន្តិសុខ ស្បៀងអាហារជាបញ្ហាយុទ្ធសាស្ត្រដ៏សំខាន់ដែលពាក់ព័ន្ធដល់ជីវភាពរស់នៅរបស់ប្រជាជន សន្តិសុខ ការពារជាតិ ជាពិសេសគឺក្នុងបរិបទដែលជំងឺឆ្ល ង Covid-19 និងអាកាសធាតុកំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញនា បច្ចុប្បន្ន ។ ហេតុដូច្នេះ ការនាំចេញអង្ករក្នុងស្ថានភាពបច្ចុប្បន្ន តម្រូវឲ្យមានការ ពិចារណាយ៉ាងហ្មត់ចត់និងប្រុងប្រយ័ត្ន ដែលដំបូងបង្អស់ត្រូវធានាសន្តិសុខ ស្បៀងអាហារជាតិ ព្រមទាំងកាត់បន្ថយការរអាក់រអួលខ្សែសង្វាក់ផលិត ស្រូវអង្ករការពារសិទ្ធិនិងផលប្រយោជន៍ដ៏ស្របច្បាប់របស់ប្រជាកសិករនិងអង្គភាពអាជីវកម្មទាក់ទិននានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ