ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung៖ បន្តបង្កើនតម្លៃរបស់ ព្រៃឈើ

(VOVWORLD) - ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បាន លើកសំណើថា នាពេលខាងមុខ បណ្ដាក្រសួង ស្ថាប័ននិងតំបន់បន្តអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់នូវគោលជំហរបិទទ្វារព្រៃឈើរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល មិន ធ្វើអាជីវកម្មព្រៃឈើធម្មជាតិ ដើម្បីរួមចំណែកទៅក្នុងការទប់ទល់នឹងគ្រោះមហន្ត រាយធម្មជាតិ ការពារបរិស្ថានអេកូឡូស៊ី ក៏ដូចជាលើកស្ទួយជីវភាពរបស់ប្រជាជន ផងដែរ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung៖ បន្តបង្កើនតម្លៃរបស់ ព្រៃឈើ - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ថ្លែងនៅកិច្ចប្រជុំ (រូបថត៖ VOV)

  នាព្រឹកថ្ងៃទី២៩ ខែមីនា នៅខេត្ត Binh Dinh ភាគកណ្ដាលវៀតណាម ក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាមបានសហការជាមួយគណៈកម្មាធិ ការប្រជាជនខេត្តរៀបចំកិច្ចប្រជុំគណៈកម្មាធិការរដ្ឋទទួលបន្ទុកកម្មវិធីគោលដៅ អភិវឌ្ឍរុក្ខកម្មប្រកបដោយចីរភាព។

        ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បាន លើកសំណើថា នាពេលខាងមុខ បណ្ដាក្រសួង ស្ថាប័ននិងតំបន់បន្តអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់នូវគោលជំហរបិទទ្វារព្រៃឈើរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល មិន ធ្វើអាជីវកម្មព្រៃឈើធម្មជាតិ ដើម្បីរួមចំណែកទៅក្នុងការទប់ទល់នឹងគ្រោះមហន្ត រាយធម្មជាតិ ការពារបរិស្ថានអេកូឡូស៊ី ក៏ដូចជាលើកស្ទួយជីវភាពរបស់ប្រជាជន ផងដែរ។ លោកបានថ្លែងថា៖

        “ខ្ញុំស្នើអោយបណ្ដាក្រសួង ស្ថាប័នមជ្ឈឹមនិងសមាជិកនៃគណៈកម្មាធិការ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ការផ្ទេរគោលដៅប្រើប្រាស់ដីព្រៃឈើទៅគោលដៅ ផ្សេងៗ។ ការប្រើប្រាស់ដីព្រៃឈើត្រូវតម្រង់លើគោលដៅបង្កើតឡើងបរិយាកាស ដ៏ល្អជាង ហើយតភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីផលប្រយោជន៍របស់ ប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ