ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung សំណូមពរអោយបណ្ដាតំបន់មិនទុកអោយប្រជាជនស្នាក់នៅក្នុងនាវាទូកនៅពេលខ្យល់ព្យុះបក់បោក
(VOVWORLD) - ចំពោះមុខការវិវត្តន៍ដ៏ស្មុគ ស្មាញនៃខ្យល់ព្យុះ Nakri នោះ លោក Trinh Dinh Dung បានក្រើនរំលឹកអាជ្ញាធរ តំបន់ ត្រូវការអនុវត្តវិធានការទប់ទល់ដោយម្ចាស់ការ មិនមើលងាយ ហើយគ្រប់ គ្រងនាវា ទូក ជម្លៀសប្រជាជនចេញពីខ្ទមនិងទ្រុងបែចិញ្ចឹមជលផលនៅសមុទ្រ ប្រជាជននៅតំបន់ដែលមានជំនោរសមុទ្រ និងប្រជាជននៅតាមមាត់ទន្លេដែល អាចកើតមានឡើងការស្រុតបាក់ដីផងដែរ៕
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ប្រគល់អំណោយជូនគ្រួសារមួយចំនួននៅតំបន់ខ្យល់ព្យុះ (រូបថត៖ VOV)
|
បន្តដំណើរត្រួតពិនិត្យការងារទប់ទល់នឹងខ្យល់ព្យុះលេខ៦ (ឈ្មោះអន្តរជាតិ ថា Nakri) នៅខេត្ត Binh Dinh ភាគកណ្ដាលវៀតណាម នាល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung រួមជាមួយក្រុមការងារបាន ទៅត្រួតពិនិត្យការងាររៀបចំ ចុះចតនាវា ទូក ជៀសវាងខ្យក់ព្យុះនៅកំពង់ផែ Quy Nhon។\
លោកឧបនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះភាពម្ចាស់ការនៃគណៈ កម្មាធិការប្រជាជនខេត្ត Binh Dinh និងស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធនានាក្នុងការទប់ ទល់នឹងខ្យល់ព្យុះ Nakri ព្រមទាំងសំណូមពរអោយបញ្ជូនបន្ថែមនាវាជួយសង្គ្រោះ (SAR) មកប្រចាំការងារដើម្បីជួយឧបត្ថម្ភដល់តំបន់។ ចំពោះមុខការវិវត្តន៍ដ៏ស្មុគ ស្មាញនៃខ្យល់ព្យុះ Nakri នោះ លោក Trinh Dinh Dung បានក្រើនរំលឹកអាជ្ញាធរ តំបន់ ត្រូវការអនុវត្តវិធានការទប់ទល់ដោយម្ចាស់ការ មិនមើលងាយ ហើយគ្រប់ គ្រងនាវា ទូក ជម្លៀសប្រជាជនចេញពីខ្ទមនិងទ្រុងបែចិញ្ចឹមជលផលនៅសមុទ្រ ប្រជាជននៅតំបន់ដែលមានជំនោរសមុទ្រ និងប្រជាជននៅតាមមាត់ទន្លេដែល អាចកើតមានឡើងការស្រុតបាក់ដីផងដែរ៕