ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ចូលរួមពិធីបើកសម្ពោធ បណ្ដុំរោងចក្រថាមពលអគ្គីសនីពន្លឺព្រះអាទិត្យ

(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចនៅខេត្ត Dak Lak នាព្រឹកថ្ងៃទី៩ ខែមីនា ឧបនាយក រដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានទៅចូលរួម និងកាត់ខ្សែបូរបើកសម្ពោធបណ្ដុំរោងចក្រថាមពលអគ្គីសនីពន្លឺព្រះអាទិត្យ Srepek ១ និង Quang Minh នៅឃុំ Ea Wer ស្រុក Buon Don។ 
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ចូលរួមពិធីបើកសម្ពោធ បណ្ដុំរោងចក្រថាមពលអគ្គីសនីពន្លឺព្រះអាទិត្យ - ảnh 1 គម្រោងថាមពលអគ្គីសនីពន្លឺព្រះអាទិត្យមានដើមទុនសរុបប្រមាណ៩៩លានដុល្លាអាមេរិក (រូបថត៖ VOV)

បណ្ដុំរោងចក្រ នេះមានអានុភាពចំនួន១០០ MWP ដែលត្រូវបានកសាងឡើងលើផ្ទៃដី១២០ ហិកតា ជាមួយដើមទុនសរុបប្រមាណ២២០០ពាន់លានដុង (ស្មើនឹង៩៩លាន ដុល្លាអាមេរិក)។ គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ចាប់ពីថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៨ ហើយរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ត្រូវបានដាក់ អោយដំណើរការ។ នេះគឺជាគម្រោងថាមពលអគ្គីសនីពន្លឺព្រះអាទិត្យធំបំផុត នៅវៀតណាមនាបច្ចុប្បន្ន ហើយត្រូវបានគ្រប់គ្រងរៀបចំអនុវត្ត រចនានិងដំណើរ ការសាងសង់ដោយអង្គភាពក្នុងប្រទេសទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ