ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ទៅត្រួតពិនិត្យការងារ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅទីក្រុងហូជីមិញ

(VOVWORLD) តាមរយៈការត្រួត ពិនិត្យលើកនេះ លោក Truong Hoa Binh មានគោលបំណងចង់បន្តរួមជាមួយ ថ្នាក់ដឹកនាំទីក្រុងហូជីមិញវាយតម្លៃចំពោះស្ថានភាពជាក់ស្ដែងក៏ដូចជាលទ្ធផល នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅទីក្រុងនាពេលកន្លងទៅ។

នារសៀលថ្ងៃទី៦ ខែតុលា ក្រុមត្រួតពិនិត្យនៃគណៈកម្មាធិការមជ្ឈឹមទទួល បន្ទុកការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដឹកនាំដោយឧបនាយករដ្ឋមន្រ្តី រដ្ឋាភិបាលលោក Truong Hoa Binh អនុប្រធានគណៈកម្មាធិការ បានទៅជួប ធ្វើការជាមួយគណៈកម្មាធិការបក្សទីក្រុងហូជីមិញដើម្បីត្រួតពិនិត្យនិងបញ្ជា ណែនាំការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឆ្នាំ២០១៩។ តាមរយៈការត្រួត ពិនិត្យលើកនេះ លោក Truong Hoa Binh មានគោលបំណងចង់បន្តរួមជាមួយ ថ្នាក់ដឹកនាំទីក្រុងហូជីមិញវាយតម្លៃចំពោះស្ថានភាពជាក់ស្ដែងក៏ដូចជាលទ្ធផល នៃការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅទីក្រុងនាពេលកន្លងទៅ។

        លោក Truong Hoa Binh បានសង្កត់ធ្ងន់ថា នាពេលកន្លងទៅក្រោមការ ដឹកនាំយ៉ាងប្ដូរផ្ដាច់របស់បក្សនិងរដ្ឋ ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយបន្ត ត្រូវបានបន្តនិងជំរុញយ៉ាងខ្លាំងក្លានៅវិស័យជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ