ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ទទួលជួបតំណាងគ្រួសារ យុទ្ធជនពលីនិងអតីតយុទ្ធជនជាគំរូ

(VOVWORLD) - នារសៀលថ្ងៃទី៧ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Truong Hoa Binh បានទទួលជួបគណៈប្រតិភូសមាគមន៍ជួយ ឧបត្ថម្ភគ្រួសារយុទ្ធជនពលី តំណាងវារីៈអ្នកម្ដាយវៀតណាម តំណាងគ្រួសារមាន យុទ្ធជនពលីនិងអតីតយុទ្ធជនជាគំរូក្នុងទូទាំងប្រទេស ក្នុងឱកាសរំលឹកខួបលើក ទី៧១ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ កក្កដា)។ 
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ទទួលជួបតំណាងគ្រួសារ យុទ្ធជនពលីនិងអតីតយុទ្ធជនជាគំរូ - ảnh 1ឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh ប្រគល់អំណោយជូនវីរៈអ្នកម្ដាយវៀតណាម (រូបថត៖ VGP)

នៅទីនេះ លោក Truong Hoa Binh អះអាងថា បក្ស រដ្ឋនិងប្រជាជនចងចាំជានិច្ចនូវគុណូបការៈ ដ៏ធំធេងរបស់បណ្ដាយុទ្ធជនក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ នា ពេលកន្លងទៅ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានប្រគល់ភារកិច្ចឲ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា ចាំបាច់ត្រូវសុក្រិតប្រព័ន្ធគោលនយោបាយអាទិភាព រៀបចំថវិកា ជួយឧបត្ថម្ភជនមានគុណូបការៈ ដើម្បីធានាឲ្យជនមានគុណូបការៈទាំងអស់ ទទួលបានគោលនយោបាយអាទិភាពតាមការកំណត់របស់រដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ