ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ទទួលជួបឧបនាយក រដ្ឋមន្រ្តីសឹង្ហបុរី
(VOVWORLD) - នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីអចិន្រ្តៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានទទួលជួបឧបនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Teo Chee Hean និងលោកជំទាវដែលអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang និងចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលនិង ប្រជាជនវៀតណាម។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh (ខាងស្ដាំ) ទទួលជួបឧបនាយករដ្ឋមន្រ្តីសឹង្ហបុរី លោក Teo Chee Hean (រូបថត៖ TTXVN) |
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ចាត់ទុកថា នេះជាមនោសញ្ចេតនាដ៏ពិសេសនៃទំនាក់ទំនងក្នុងនាមជាអ្នកជិត ខាងនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាទំនាក់ទំនងយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ក៏ដូចជាការគោរពរាប់អានរបស់ឧបនាយករដ្ឋមន្រ្តីលោក Teo Chee Hean និង លោកជំទាវចំពោះប្រធានរដ្ឋលោក Tran Dai Quang និងលោកជំទាវផងដែរ។
នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Teo Chee Hean បាន វាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក៏ដូចជាសមិទ្ធ ផលនានាដែលវៀតណាមដណ្ដើមបានក្នុង រយៈពេលកន្លងទៅផងដែរ។ លោក បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបានគាំទ្ររដ្ឋាភិបាល សឹង្ហបុរីក្នុងការទទួលតំណែងប្រធានអាស៊ានឆ្នាំ២០១៨ ព្រមទាំងមានគោល បំណងថា វៀតណាមនឹងទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ាននាឆ្នាំ ២០២០៕