ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh ទៅសាកសួរសុខទុក្ខជនរួមជាតិជាជនជាតិភាគតិចនិងគ្រួសារគោលនយោបាយនៅខេត្ត Binh Phuoc
(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh និងក្រុមការងារបាន ទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Phuoc ភាគខាងត្បូងវៀតណាមនាថ្ងៃ ទី៣១ ខែសីហា។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh សាកសួរសុខទុក្ខ ប្រគល់អំណោយជូនជនរួមជាតិជាជនជាតិភាគតិចនៅស្រុក Loc Ninh (រូបថត៖ TTXVN) |
នៅទីនេះ លោកឧបនាយករដ្ឋមន្រ្តីនិងក្រុមការងារបានទៅ សាកសួរសុខទុក្ខជនរួមជាតិជាជនជាតិភាគតិច និងគ្រួសារគោលនយោបាយ នានាលើភូមិភាគខេត្តក្នុងឱកាសរំលឹកខួបលើក ទី៧៤នៃទិវាបដិវត្តន៍ខែសីហានិងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា។
មកដល់ស្រុកព្រំដែន Loc Ninh លោក Truong Hoa Binh និងក្រុមការងារ បានប្រគល់កង់ចំនួន១០០គ្រឿងនិងអាហារូបករណ៍ចំនួន៥០០ចំណែកជូនដល់ ប្អូនៗសិស្សានុសិស្សក្រីក្រតែរៀនសូត្រពូកែនៅស្រុកព្រំដែនចំនួន៣រួមមានស្រុក Loc Ninh ស្រុក Bu Dop និងស្រុក Bu Gia Map។
នាថ្ងៃដដែល នៅស្រុក Loc Ninh ក្រុមវេជ្ជបណ្ឌិតនិងគ្រូពេទ្យនៅមន្ទីរពេទ្យ សាកលវិទ្យាល័យវេជ្ជសាស្ត្រទីក្រុងហូជីមិញបានរៀបចំការពិនិត្យជំងឺ ចែកចាយ ថ្នាំឱសថដោយឥតគិតថ្លៃ ហើយក្រុមហ៊ុន Co.opmart ក៏បានប្រគល់អំណោយ ជូនប្រជាជនចំនួន៥០០នាក់ដែលក្នុងនោះមានប្រជាជនកម្ពុជាចំនួន១០០នាក់ ដែលរស់នៅតំបន់ជាប់ព្រំដែនជាមួយវៀតណាម និងប្រជាជនជាជនជាតិ ភាគតិច ចំនួន៤០០នាក់ដែលរស់នៅតំបន់ព្រំដែនរួមវៀតណាម-កម្ពុជា ផងដែរ៕