ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បំពេញទស្សនកិច្ចការងារនៅខេត្ត Dong Nai

(VOVworld) - នាថ្ងៃទី១៨ មិនា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong
Hoa Binh បានដឹកនាំក្រុមការងាររបស់រដ្ឋាភិបាល ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត
Dong Nai អំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច សន្តិសុខការពារជាតិនៅ
តំបន់។ឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh បានស្នើឲ្យខេត្ត Dong Nai នាពេល
ខាងមុខបន្តយកចិត្តទុកដាក់ជ្រើសរើសហើយត្រៀមខ្លួនជាស្រេចលុប ចោលគំរោង
ការណ៍វិនិយោគណាដែលប្រើបច្ចេកវិទ្យាហួសសម័យនិងអាច បំពុលបរិស្ថាន។
លោកឧបនាយករដ្ឋមន្រ្តីក៏បានសំណូមពរឲ្យខេត្ត Dong Nai បន្ត ធ្វើទំនើបភាវូប
នីយកម្មខឿនរដ្ឋបាល ហើយអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការងារដោះស្រាយ
បែបបទរដ្ឋបាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ