ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ចុះត្រួតពិនិត្យការងារ បង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅខេត្ត Dong Nai
(VOVWORLD) - ក្នុងជំនួបធ្វើការនៅតាមបណ្ដាកន្លែង នេះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា ខេត្ត Dong Nai ត្រូវការបន្តថែរក្សាក្រុមប្រតិកម្មបន្ទាន់ កុំឲ្យជម្ងឺរាតត្បាតកើតមានក្នុង សហគមន៍នោះឡើយ។
ក្រុមការងារដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ទៅត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅក្រុមហ៊ុន Nestle។ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី២៣ វិច្ឆិកា ក្រុមការងាររបស់រដ្ឋាភិបាលដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានអញ្ជើញចុះត្រួតពិនិត្យការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅខេត្ត Dong Nai។ ក្រុមការងារបានទៅ ត្រួតពិនិត្យនៅក្រុមហ៊ុន Nestle ក្រុមហ៊ុន Taekwang Vina និងមន្ទីរពេទ្យ មហាវិទ្យាល័យវេជ្ជសាស្ត្រ ShingMark។ ក្នុងជំនួបធ្វើការនៅតាមបណ្ដាកន្លែង នេះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសង្កត់ធ្ងន់ថា ខេត្ត Dong Nai ត្រូវការបន្តថែរក្សាក្រុមប្រតិកម្មបន្ទាន់ កុំឲ្យជម្ងឺរាតត្បាតកើតមានក្នុង សហគមន៍នោះឡើយ។ ស្ថាប័នមានសមត្ថកិច្ចត្រូវត្រួតពិនិត្យជាប្រចាំនូវ ការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនៅទីកន្លែងដែលប្រមូលផ្ដុំ មនុស្សយ៉ាងច្រើន មូលដ្ឋានសិប្បកម្ម សាលារៀន មន្ទីរពេទ្យ ធ្វើការឃោសនា យ៉ាងញឹកញាប់ដល់ប្រជាជន កុំឲ្យផ្ទុះជម្ងឺក្នុងមន្ទីរពេទ្យជាដាច់ខាត៕