ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ចុះទៅត្រួតពិនិត្យការងារបង្ការទប់ស្កាត់ជំងឺអាសន្នរោគនៅខេត្ត Quang Ninh
(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសំណូមពរអោយខេត្ត Quang Ninh ត្រូវបន្តអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខា ភិបាលស្ដីពីការត្រួតពិនិត្យសុខភាពរបស់ពលរដ្ឋវៀតណាមដែលវិលត្រឡប់មកប្រទេសវិញ។
នារសៀលថ្ងៃទី២ខែកុម្ភៈ ក្រុមការងាររបស់រដ្ឋាភិបាលដឹកនាំដោយ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិទទួល បន្ទុកការងារបង្ការទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមបង្កឡើងដោយវីរុស corona ថ្មី បានចុះទៅត្រួតពិនិត្យការងារបង្ការទប់ស្កាត់នឹងជំងឺអាសន្នរោគនៅទីក្រុង Mong Cai ខេត្ត Quang Ninh ភាគខាងជើងវៀតណាម។
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានសំណូមពរអោយខេត្ត Quang Ninh ត្រូវបន្តអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខា ភិបាលស្ដីពីការត្រួតពិនិត្យសុខភាពរបស់ពលរដ្ឋវៀត ណាមដែលវិលត្រឡប់មកប្រទេសវិញ។ ទន្ទឹមនឹងនោះ ទីក្រុង Mong Cai ត្រូវប្រមូលផ្ដុំគ្រប់ ប្រភពធនធានដើម្បីទិញឧបករណ៍សុខាភិបាល និងក្រុមឧបករណ៍ធ្វើតេស្ត លឿន ជាដើម ដើម្បីជួយអោយប្រជាជនមិនត្រូវតែរងចាំយូរក៏ប៉ុន្តែត្រូវធានា សុវត្ថិភាពក្នុងការងារបង្ការទប់ស្កាត់ជំងឺអាសន្នរោគយ៉ាងដាច់ខាតទៀតផង។ លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖
“ខេត្ត Quang Ninh ជាខេត្តទេសចរណ៍មួយ ដោយមានរួមទាំងផ្លូវ អាកាស ផ្លូវគោកនិងផ្លូវសមុទ្រ។ យើងត្រូវជូនដំណឹងយ៉ាងហ្មត់ចត់ដល់ ភ្ញៀវទេសចរទាំងអស់ដែលបានឆ្លងតំបន់មានជំងឺអាសន្នរោគក្នុងរង្វង់១៤ថ្ងៃ ប៉ុន្តែមិនទាន់ចូលក្នុងវៀតណាម។ ប្រសិនបើគេចូលគឺត្រូវដាក់ដាច់ដោយ ឡែក។ ជនរួមជាតិនៅព្រំដែនបានចែករំលែកជាមួយខ្ញុំថា ទោះបីជាត្រូវដាក់ ដាច់ដោយឡែកគឺមិនស្រួលទេ ក៏ប៉ុន្តែជនរួមជាតិទាំងអស់នៅតែគាំទ្រ គោលការណ៍របស់រដ្ឋាភិបាល ដើម្បីសុខភាពរបស់ សហគមន៍។ សង្គមទាំង មូលមានការស្រុះចិត្តគំនិត មិនទុកអោយជំងឺអាសន្នរោគនេះឆ្លងរាលដាល នៅប្រទេសវៀតណាមនោះឡើយ”៕