ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam៖ ម្ចាស់ការ ប្ដូរផ្ដាច់ មិនអត្តនោម័ត ក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត nCoV
(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានក្រើនរំលឹកថា ចាំចាច់ត្រូវគ្រប់គ្រងយ៉ាងដិតដល់នូវការ ងារដាក់ដាច់ដោយឡែកអ្នកជំងឺ ហើយស្នើឲ្យក្រសួងសុខាភិ បាលផ្តោតលើការទប់ស្កាត់ការឆ្លងរាតត្បាតនៅនឹងកន្លែងនីមួយៗ ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
ថ្លែងនៅក្នុងសន្និសីទស្តីពីការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ nCoV ដែលបានប្រព្រឹត្តិទៅ នាថ្ងៃទី ៣ ខែកុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ប្រធានគណៈកម្មាធិការជាតិបង្ការ ទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើម ដែលបណ្ដាលពី វីរុសកូរ៉ូណាថ្មី (nCoV)បានសង្កត់ធ្ងន់ថា៖ យើងទាំងអស់គ្នាត្រូវម្ចាស់ការ ប្ដូរផ្ដាច់ មិនអត្តនោម័ត ក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត nCoV។ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានក្រើនរំលឹកថា ចាំចាច់ត្រូវគ្រប់គ្រងយ៉ាងដិតដល់នូវការងារដាក់ដាច់ដោយឡែកអ្នកជំងឺ ហើយស្នើឲ្យក្រសួងសុខាភិបាលផ្តោតលើការទប់ស្កាត់ការឆ្លងរាតត្បាតនៅនឹងកន្លែងនីមួយៗ ជាពិសេសគឺនៅកន្លែងដែលមានមនុស្សធ្វើដំណើរទៅវិញទៅមកច្រើន ពីខេត្ត Hubei ប្រទេសចិន។
នៅក្នុងសន្និសីទនេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Truong Son បានឲ្យដឹងថា ដើម្បីម្ចាស់ការបង្ការទប់ស្កាត់ជំងឺរាតត្បាតនេះ វិស័យសុខាភិបាលបានសហការជាមួយកងកម្លាំងទ័ព កម្លាំងនគរបាល និងក្រសួង ស្ថាប័ននានា ដើម្បីត្រៀមរៀបចំបរិក្ខាសុខាភិបាល ធនធានមនុស្សនៅកំរិតខ្ពស់ សំដៅបម្រើការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតនេះនាពេលខាងមុខផងដែរ៕