ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam អញ្ជើញចូលរួមពិធីបើកផ្សារ ណាត់និងកិច្ចប្រជុំកំពូលអំពីពាណិជ្ជកម្ម-វិនិយោគចិន-អាស៊ានលើកទី១៦

(VOVWORLD) - CAEXPO និង CABIS ជាពិព័រណ៍មួយក្នុងចំណោមពិព័រណ៍ជួរមុខ ទាំង១០របស់ចិន ដែលបានរៀបចំឡើងជាប្រចាំឆ្នាំនៅទីក្រុង Nanning ចាប់តាំង ពីឆ្នាំ២០០៤មក។ ពិព័រណ៍ឆ្នាំនេះមានស្តង់ទំនិញចំនួន៥០០០ស្តង់របស់សហ គ្រាសចំនួន២៥០០អង្គភាពមកពីប្រទេសអាស៊ីអាគ្នេយ៍នានានិងចិន។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam អញ្ជើញចូលរួមពិធីបើកផ្សារ ណាត់និងកិច្ចប្រជុំកំពូលអំពីពាណិជ្ជកម្ម-វិនិយោគចិន-អាស៊ានលើកទី១៦ - ảnh 1 ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam អញ្ជើញថ្លែងសុន្ទរកថានៅពិធីបើកពិព័រណ៍ (រូបថត៖ VGP)

  តាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិត្យចិន នាថ្ងៃ ទី២១ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Vu Duc Dam បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅពិធីបើកពិព័រណ៍និងកិច្ចប្រជុំកំពូល អំពីពាណិជ្ជកម្ម-វិនិយោគរវាងចិននិងអាស៊ាន (CAEXPO និង CABIS) លើកទី ១៦ ដែលបានរៀបចំឡើងនៅទីក្រុង Nanning របស់ចិន។

        CAEXPO និង CABIS ជាពិព័រណ៍មួយក្នុងចំណោមពិព័រណ៍ជួរមុខ ទាំង១០របស់ចិន ដែលបានរៀបចំឡើងជាប្រចាំឆ្នាំនៅទីក្រុង Nanning ចាប់តាំង ពីឆ្នាំ២០០៤មក។ ពិព័រណ៍ឆ្នាំនេះមានស្តង់ទំនិញចំនួន៥០០០ស្តង់របស់សហ គ្រាសចំនួន២៥០០អង្គភាពមកពីប្រទេសអាស៊ីអាគ្នេយ៍នានានិងចិន។ វៀតណាម ជាប្រទេសដែលមានបរិមាណស្តង់ទំនិញច្រើនបំផុតក្នុងប្លុកអាស៊ានដោយមាន ស្តង់ទំនិញចំនួន២៥០ស្តង់របស់សហគ្រាសចំនួន១៥០អង្គភាព។

អញ្ជើញថ្លែងនៅពិធីបើក ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ CAEXPO និង CABIS ក្នុងការជំរុញកិច្ច សហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងអាស៊ាននិងចិន ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលរួមជាមួយអាស៊ាននិងដៃគូនានាជំរុញការកសាងបរិយា កាសដ៏ងាយស្រួលសម្រាប់ការវិនិយោគ អាជីវកម្ម ការអភិវឌ្ឍប្រកបដោយ ចីរភាពដោយឈរលើមូលដ្ឋាននៃការធានាផលប្រយោជន៍ស្របច្បាប់របស់ ប្រទេសទាំងអស់ ក៏ដូចជាការគោរពច្បាប់អន្តរជាតិ សំដៅរួមចំណែករក្សាសន្តិ ភាព កិច្ចសហប្រតិបតិ្តការនិងវិបុលភាពនៅក្នុងតំបន់និងលើពិភពលោកផងដែរ។

        ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បាន អញ្ជើញជួបពិភាក្សាការងារជាមួយសមភាគីចិនលោក Han Zheng និងលេខា គណៈកម្មាធិការបក្សតំបន់ស្វយ័ត Guangxi លោក Lu Xinshe ទៀតផង។ នៅ បណ្ដាជំនួបនេះ លោក Vu Duc Dam បានលើកច្បាស់នូវគោលជំហររបស់វៀត ណាមស្ដីពីបញ្ហាសមុទ្រខាងកើត ព្រមទាំងស្នើអោយចិនគោរពសិទ្ធិនិងផល ប្រយោជន៍ស្របច្បាប់របស់វៀតណាម មិនទុនអោយស្ថានភាពដ៏ស្មុគស្មាញ នៅសមុទ្រកើតមានឡើងតទៅទៀតឡើយ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ