ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam អញ្ជើញចូលរួមពិធីបង្កើតមជ្ឈមណ្ឌលធ្វើសកម្មភាពជាតិជំនះពុះពារលើផលវិបាកដោយសារសារធាតុគីមីពុល

(VOVWORLD) - ភារកិច្ចនៃមជ្ឈមណ្ឌលនេះគឺ ប្រតិបត្តិ សហការ រៀបចំអនុវត្តការងារជំនះពុះពារលើផលវិបាកដោយសារសារធាតុគីមីពុលទៅលើបរិស្ថាននិងមនុស្សក្រោយពីសង្គ្រាម បោសសម្អាតការបំពុលដោយសារធាតុ គីមីពុល សារធាតុគ្រោះថ្នាក់ ជំនះពុះពារលើឧបត្តិហេតុខាងសារធាតុគីមី ឧស្ម័ន ពុល និងបរិស្ថានលើទូទាំងប្រទេស។ 
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam អញ្ជើញចូលរួមពិធីបង្កើតមជ្ឈមណ្ឌលធ្វើសកម្មភាពជាតិជំនះពុះពារលើផលវិបាកដោយសារសារធាតុគីមីពុល - ảnh 1បណ្ដាតំណាងចូលរួមពិធីនេះ (រូបថត៖ baoquocte.vn) 

        នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា នៅរដ្ឋធានីហាណូយ ស្ថាប័នអចិន្រ្តៃយ៍គណៈ កម្ម ការជាតិទទួលបន្ទុកការជំនះពុះពារលើផលវិបាកដោយសារគ្រាប់បែកមីន និងសារធាតុគីមីពុលក្រោយពីសង្គ្រាមនៅវៀតណាម (ឬហៅថា គណៈ កម្មការ ៧០១) បានរៀបចំពិធីប្រកាសសេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តី រដ្ឋាភិបាលស្ដីពីការបង្កើតមជ្ឈមណ្ឌលធ្វើសកម្មភាពជាតិជំនះពុះពារលើផល វិបាកដោយសារសារធាតុគីមីពុលនិងបរិស្ថាន (NACCET)។

        មជ្ឈមណ្ឌលនេះមានទីស្នាក់ការ មូលដ្ឋានស្រាវជ្រាវ សាកពិសោធន៍ មូល ដ្ឋានដោះស្រាយសារធាតុគីមីពុល កាកសំណល់គ្រោះថ្នាក់ក៏ដូចជាមូលដ្ឋាន ភ័ស្តុភាបច្ចេកទេសផងដែរ។ ភារកិច្ចនៃមជ្ឈមណ្ឌលនេះគឺ ប្រតិបត្តិ សហការ រៀបចំអនុវត្តការងារជំនះពុះពារលើផលវិបាកដោយសារសារធាតុគីមីពុលទៅលើបរិស្ថាននិងមនុស្សក្រោយពីសង្គ្រាម បោសសម្អាតការបំពុលដោយសារធាតុ គីមីពុល សារធាតុគ្រោះថ្នាក់ ជំនះពុះពារលើឧបត្តិហេតុខាងសារធាតុគីមី ឧស្ម័ន ពុល និងបរិស្ថានលើទូទាំងប្រទេស។ ទន្ទឹមនឹងនោះ កសាង គ្រប់គ្រងមូលដ្ឋាន ទិន្នន័យព័ត៌មានដែលទាក់ទិនដល់ការងារនេះទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ