ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់របស់អ.ស.បនៅអាមេរិក

(VOVworld) - ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១២ មិថុនា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក
 Vu Duc Dam បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលចូលរួមសន្និសីទជាន់
ខ្ពស់របស់អ.ស.បស្ដីអំពី HIV/AIDS នៅទីក្រុងញូវយ៉ក ហើយ បំពេញទស្សនកិច្ចការ
ងារនៅទីក្រុង Atlanta។ការចូលរួមសន្និសីទលើកនេះគឺ សំដៅបង្ហាញនូវការសន្យា
ដ៏ខ្លាំងក្លារបស់វៀតណាមរួមជាមួយប្រទេសដទៃដោយគោលដៅបញ្ចប់អាសន្នរោ
 HIV/AIDS នាឆ្នាំ២០៣០។ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam នឹងថ្លែងបទសន្ទរ
កថាសំខាន់មួយនៅសម័យប្រជុំពេញអង្គរ ហើយ ជួបសន្ទនាទ្វេភាគីជាមួយថ្នាក់
ដឹកនាំនៃអង្គការអន្តរជាតិមួយចំនួនក្នុងវិស័យបង្ការប្រឆាំង HIV/AIDS ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ