ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam អញ្ជើញទៅជូនអំណោយ បុណ្យតេតដល់អ្នកជំងឺ

(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនានិងការជួយឧបត្ថម្ភគាំទ្រគ្នាទៅ វិញទៅមករវាងអ្នកជំងឺជាមួយគ្នា ក៏ដូចជាការចែករំលែករបស់សប្បុរសជន នានាជូនចំពោះអ្នកជំងឺផងដែរ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam អញ្ជើញទៅជូនអំណោយ បុណ្យតេតដល់អ្នកជំងឺ - ảnh 1លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ទៅសាកសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធា ១០៣ (រូបថត៖ Vietnam+) 

  នាព្រឹកថ្ងៃទី២៤ខែមករានៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Duc Dam បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជូន អំណោយដល់បណ្ដាអ្នកជំងឺដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ១០៣ និង “ភូមិលាងតំរងនោម” Bach Mai។ ថ្លែងនៅទីនេះ លោកឧបនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនានិងការជួយឧបត្ថម្ភគាំទ្រគ្នាទៅ វិញទៅមករវាងអ្នកជំងឺជាមួយគ្នា ក៏ដូចជាការចែករំលែករបស់សប្បុរសជន នានាជូនចំពោះអ្នកជំងឺផងដែរ។

        ប្រគល់អំណោយចំនួន៤៥កញ្ចប់ហើយជូនពរបុណ្យតេតចំពោះ បណ្ដាអ្នកជំងឺនៅដេប៉ាតឺម៉ង់លាងតំរងនោមនិងដេប៉ាតឺម៉ង់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យយោធា ១០៣ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បាន សំណូមពរអោយមន្ទីរពេទ្យត្រូវការយកចិត្តទុកដាក់ ថែទាំដល់ជីវភាពរស់ នៅរបស់អ្នកជំងឺក្នុងប៉ុន្មានថ្ងៃនៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ក៏ដូចជាលើក ទឹកចិត្តអ្នកជំងឺជាង៣០០នាក់ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅក្នុងមន្ទីរពេទ្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ