ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam អញ្ជើញទៅបំពេញទស្សនកិច្ច ការងារនៅខេត្ត Bac Kan
(VOVWORLD) - នាថ្ងៃទី១០ ខែមករា ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Bac Kan ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam និងក្រុមការងារបានជួបធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត។
ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam (ខាងឆ្វេង) សាកសួរសុខទុក្ខ ជូនអំណោយចំពោះគ្រួសារដេលមានស្ថានភាពរស់នៅលំបាកនៅខេត្ត Bac Kan |
នៅទីនេះ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ខេត្ត Bac Kan ចាំបាច់ត្រូវបង្កើនការការពារនិងអភិវឌ្ឍព្រៃឈើ ក៏ដូចជា ធានាសុវត្ថិភាពចរាចរណ៍ យកចិត្តទុកដាក់វិនិ យោគសម្រាប់វិស័យអប់រំ សុខា ភិបាល ឃុំក្រីក្រនានានិងកិច្ចការជនជាតិភាគតិចផងដែរ។ ចំពោះវិស័យអប់រំ ខេត្តចាំបាច់ត្រូវបណ្ដុះបណ្ដាលគ្រូបង្រៀនតាមកម្មវិធីបច្ចុប្បន្នកម្ម ហើយបណ្ដាក់ ទុនកសាងសាលារៀន។ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ខេត្តចាំបាច់ត្រូវយកចិត្តទុក ដាក់ដល់បញ្ហាបរិស្ថាននិងបញ្ហាសង្គមកិច្ចនានា ព្រមទាំងអនុវត្តន៍គម្រោងការណ៍ វិទ្យាសាស្ត្រដ៏សមស្របទៅនឹងខេត្ត ផងដែរ៕