ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh ទៅបំពេញការងានៅខេត្ត Dong Thap
|
ឧបនាយករដ្ឋមន្រ្តីលោក Vu Van Ninh ជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap
(រូបថតៈ Duy Khương/TTXVN) |
(VOVworld)-ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Dong Thap ភាគខាងត្បូងវៀត
ណាម នាថ្ងៃទី៣មេសា ស្តីអំពីគំរោងការណ៍រៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្ម ខេត្ត
ឡើងវិញដល់ឆ្នាំ២០២០ ទស្សនវិស័យដល់ឆ្នាំ២០៣០ ឧបនាយករដ្ឋមន្រ្តី លោក
Vu Van Ninh ប្រធានគណៈកម្មាធិការបញ្ជាណែនាំ Nam Bo ខាងលិច បានវាយ
តម្លៃខ្ពស់និងគាំទ្រចំពោះការដែលខេត្ត Dong Thap បានកសាងល្អ គំរោងការណ៍
អំពីរៀបចំរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញ។ នេះក៏ជាមូលដ្ឋានដំបូង របស់វៀត
ណាមនាំចេញគំរោងការណ៍មានអត្ថន័យសំខាន់ និងមានចរិតលក្ខណៈ យូរអង្វែង
។ លោក Vu Van Ninh ស្នើថា៖ ខេត្ត Dong Thap ត្រូវវាយតម្លៃច្បាស់ពីសក្តានុភាព
និងប្រៀបខ្លាំងរបស់តំបន់ ដោយផ្សារភ្ជាប់គំរោងការណ៍រៀបចំរច នាសម្ព័ន្ធឡើង
វិញរបស់ខេត្តជាមួយនឹងគំរោងផែនការរួមរបស់ប្រទេសជាតិ។ ខេត្ត Dong Thap ត្រូវសុក្រិដគំរោងការណ៍ ដោយឈរលើមូលដ្ឋាននោះ រដ្ឋាភិបាលនឹងលាតត្រ
ដាងអនុវត្តន៍ជាផ្លូវការ៕