ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ជួបធ្វើការជាមួយក្រសួងមហាផ្ទៃ

(VOVWORLD) - ពាក់ព័ន្ធដល់ការ កសាងបទបញ្ញត្តិជាក់លាក់ស្ដីពីរបបប្រាក់បៀវត្តន៍ចំពោះកម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត និងកងកម្លាំងប្រដាប់អាវុធនោះ លោកឧបនាយករដ្ឋ មន្រ្តីបានចាត់ទុកថា នេះជាគម្រោងការណ៍ដ៏ធំមួយ ដែលត្រូវតែដាក់ជូន ការិយាល័យនយោបាយធ្វើការពិចារណានិងសម្រេចក្នុងឆ្នាំ២០២០ ដើម្បីមានមូល ដ្ឋានគ្រឹះសម្រាប់ដំណាក់កាលជាបន្ត។

នារសៀលថ្ងៃទី៣០ខែមករា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vuong Dinh Hue ប្រធានគណៈកម្មការមជ្ឈឹមទទួលបន្ទុក ការកែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍ ធានារ៉ាប់រងសង្គមនិងការអនុ គ្រោះដល់ជនដែលមានគុណូបការៈ បានជួបពិភាក្សាការងារជាមួយក្រសួងមហា ផ្ទៃអំពីការកែទម្រង់គោលនយោបាយប្រាក់បៀវត្តន៍។ ពាក់ព័ន្ធដល់ការ កសាងបទបញ្ញត្តិជាក់លាក់ស្ដីពីរបបប្រាក់បៀវត្តន៍ចំពោះកម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត និងកងកម្លាំងប្រដាប់អាវុធនោះ លោកឧបនាយករដ្ឋ មន្រ្តីបានចាត់ទុកថា នេះជាគម្រោងការណ៍ដ៏ធំមួយ ដែលត្រូវតែដាក់ជូន ការិយាល័យនយោបាយធ្វើការពិចារណានិងសម្រេចក្នុងឆ្នាំ២០២០ ដើម្បីមានមូល ដ្ឋានគ្រឹះសម្រាប់ដំណាក់កាលជាបន្ត។

        លោកឧបនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា ក្នុងឆ្នាំ២០២០ត្រូវបង្កើន ការត្រួតពិនិត្យអោយបានហ្មត់ចត់ ហើយក្រសួងមហាផ្ទៃអាចបង្កើតក្រុម ការងារទៅត្រួតពិនិត្យការរៀបចំបណ្ដាអង្គភាពអាជីពសាធារណៈឡើងវិញ ដើម្បីឆ្ពោះទៅសម្រេចបាននូវគោលដៅកាត់បន្ថយបរិមាណមនុស្សទទួលប្រាក់បៀវត្តន៍ពីថវិការដ្ឋក្នុងប្លុកអង្គភាពអាជីព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ