ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ជួបប្រាស្រ័យជាមួយអ្នក បោះឆ្នោតនៅខេត្ត Ha Tinh

(VOVWORLD) - ដោយទទួលយកការផ្ដល់មតិរបស់អ្នកបោះឆ្នោត ឧប នាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការអភិវឌ្ឍនៃសហ គមន៍សហគ្រាសខេត្តHa Tinh ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ 
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ជួបប្រាស្រ័យជាមួយអ្នក បោះឆ្នោតនៅខេត្ត Ha Tinh - ảnh 1 ឧបនាយករដ្ឋមន្រ្តី វៀតណាមលោក Vuong Dinh Hue ថ្លែងនៅក្នុងជំនួបជាមួយអ្នកបោះឆ្នោត (រូបថត៖ VOV)

នារសៀលថ្ងៃទី២០ ខែមេសា នៅខេត្ត Ha Tinh ភាគកណ្ដាលវៀតណាម ឧបនាយករដ្ឋមន្រ្តី វៀត ណាមលោក Vuong Dinh Hue និងសមាជិកសភាមណ្ឌល ខេត្ត Ha Tinh បានជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតក្នុងខេត្តអំពីបញ្ហាធុរកិច្ច។

        នៅទីនេះ អ្នកបោះឆ្នោតបានជម្រាបថា នាបច្ចុប្បន្ន បណ្ដាធនាគារពាណិជ្ជ កម្មមិនផ្ដល់ប្រាក់កម្ចីសម្រាប់ក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មក្នុងឆ្នាំដំបូងបន្ទាប់ពីការ បង្កើតឡើង ហើយប្រការនេះកំពុងប៉ះពាល់ដល់កាលានុវត្តភាពរបស់សហគ្រាស នៅខេត្ត Ha Tinh។ អ្នកបោះឆ្នោតបានស្នើអោយរដ្ឋាភិបាលត្រួតពិនិត្យ នូវគោល នយោបាយឥណទាណឡើងវិញ ដើម្បីជួយឧបត្ថម្ភសហគ្រាសអោយបានល្អ ថែមទៀត។

        ដោយទទួលយកការផ្ដល់មតិរបស់អ្នកបោះឆ្នោត ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការអភិវឌ្ឍនៃសហ គមន៍សហគ្រាសខេត្តHa Tinh ក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ លោកបានអោយដឹងថា រដ្ឋាភិបាលនឹងបន្តកែលម្អគោលនយោបាយនិងច្បាប់ដើម្បីបង្កើតឡើងបរិយា កាសងាយស្រួលសម្រាប់ការអភិវឌ្ឍរបស់សហគមន៍សហគ្រាស។ ចាប់ពីខែ ឧសភាឆ្នាំ២០១៩តទៅ រដ្ឋាភិបាលនឹងចាប់ផ្ដើមចេញផ្សាយសៀវភៅសជាប្រចាំ ឆ្នាំស្ដីពី “សុខភាព” របស់សហគ្រាសក្នុងឆ្នាំនីមួយៗ និងនៅតំបន់នីមួយៗ។ សៀវ ភៅសនេះនឹងផ្ដោតទៅលើសន្ទស្សន៍ចំនួន៣នោះគឺ៖ បរិមាណសហគ្រាស ល្បឿនអភិវឌ្ឍនៃសហគ្រាស និងការរួមវិភាគទានរបស់សហគ្រាសចំពោះតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ