ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ទៅបំពេញទស្សនកិច្ច ការងារនៅខេត្ត Hau Giang

(VOVWORLD) - ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គម ខេត្ត Hau Giang ចាំបាច់ត្រូវអនុវត្តន៍ អោយបានល្អនូវភារកិច្ចនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០១៩ តាមផែន ការ ដែលក្នុងនោះផ្ដោតទៅលើស្ថានភាពប្រមូលទិញស្រូវអង្ករសម្រាប់ប្រជាកសិករ ទប់ទល់នឹងការស្រុតបាក់ដីនៅតាមមាត់ទន្លេ ការជ្រៀតចូលនៃទឹកប្រៃ ព្រមទាំង យកចិត្តទុកដាក់ដល់ការអភិវឌ្ឍនិងដោះស្រាយការលំបាកសម្រាប់សហគ្រាសផងដែរ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ទៅបំពេញទស្សនកិច្ច ការងារនៅខេត្ត Hau Giang - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ថ្លែងនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hau Giang (រូបថត៖ TTXVN) 

នារសៀលថ្ងៃទី២៥ ខែមីនា ថ្លែងនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hau Giang ភាគខាងត្បូងវៀតណាម ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ Hau Giang ត្រូវក្លាយទៅ ជាខេត្តអភិវឌ្ឍយ៉ាងខ្លាំងបង្គួរនៃតំបន់វាលសណ្ដទន្លេ Cuu Long។ លោកបានបន្ត ថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចសង្គម ខេត្ត Hau Giang ចាំបាច់ត្រូវអនុវត្តន៍ អោយបានល្អនូវភារកិច្ចនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០១៩ តាម ផែនការ ដែលក្នុងនោះផ្ដោតទៅលើស្ថានភាពប្រមូលទិញស្រូវអង្ករសម្រាប់ប្រជាកសិករ ទប់ទល់នឹងការស្រុតបាក់ដីនៅតាមមាត់ទន្លេ ការជ្រៀតចូលនៃទឹកប្រៃ ព្រមទាំង យកចិត្តទុកដាក់ដល់ការអភិវឌ្ឍនិងដោះស្រាយការលំបាកសម្រាប់សហគ្រាសផងដែរ។

        នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue រួមជា មួយក្រុមការងារនៃរដ្ឋាភិបាលបានទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tra Vinh អំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចវប្បធម៌សង្គមក្នុងឆ្នាំ២០១៨និងរយៈពេល ៣ខែដើមឆ្នាំ២០១៩៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ