ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញទៅជូនពរនិងជូន អំណោយបុណ្យចូលឆ្នាំថ្មីសម្រាប់កម្មករ ពលករនៅខេត្ត Kon Tum
(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែមករា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានអញ្ជើញទៅចូលរួមកម្មវិធី “បុណ្យចូលឆ្នាំថ្មីជួបជុំគ្នាឆ្នាំ២០១៩” ហើយ ជូនពរនិងជូនអំណោយបុណ្យចូលឆ្នាំថ្មីសម្រាប់សមាជិក សហជីពនិងពលករដែលមានស្ថានភាពរស់នៅលំបាកនៅខេត្ត Kon Tum។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ថ្លែងមតិក្នុងជំនួបសំណេះសំណាលជាមួយសមាជិកសហជីពនិងពលករខេត្ត Kon Tum (រូបថត៖ TTXVN) |
ជួបសំណេះសំណាលជាមួយសមាសភាពសហជីពនិងពលករនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានកោតសរសើរចំពោះកម្មាភិបាល មន្ត្រីរដ្ឋការ កសិករ កម្មករ និងពលករទាំងអស់នៅខេត្ត Kon Tum និយាយដោយឡែក និងក្នុងទូទាំងប្រទេសនិយាយរួម ដោយបានឧស្សាហ៍ព្យាយាមធ្វើ ពលកម្ម រួមចំណែកទៅក្នុងការអភិឌ្ឍរបស់ប្រទេសទជាតិ។ ចំពោះការថែទាំ ជីវភាពរស់នៅរបស់ពលករនៅខេត្ត Kon Tum លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖
“ខ្ញុំស្នើអោយគណៈកម្មាធិការបក្សនិងអាជ្ញាធរគ្រប់ជាន់ថ្នាក់ សហគ្រាស និងអង្គការសហជីពនានា បន្តបញ្ជាណែនាំដើម្បីលើកស្ទួយគុណភាពសកម្មភាព នៃអង្គការសហជីពថ្នាក់មូលដ្ឋាន ព្រមទាំងចាត់វិធានការដោះស្រាយការលំបាក សម្រាប់សហគ្រាស ផងដែរ។ ទន្ទឹមនឹងនោះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវកម្មវិធីសុខុមាលភាព រៀបចំសកម្មភាពសាកសួរសុខទុក្ខ ការពារសិទ្ធិនិងផល ប្រយោជន៍ស្របច្បាប់របស់ពលករទាំងអស់ ព្រមទាំងរៀបចំនិងថែទាំបុណ្យតេត សម្រាប់កម្មករពលករទាំងអស់ ដោយឈរលើស្មារតីថា ពលករគ្រប់រូបអ្នកណាក៏ បានទទួលអំណរបុណ្យតេតដូចគ្នាដែរ”៕