ឧបនាយករដ្ឋមន្រ្តីវៀតណាមសំណូមពរប្រមូលផ្ដុំប្រភពកម្លាំងសំរាប់គោលនយោបាយជនជាតិ

(VOVworld) - នាព្រឹកថ្ងៃទី២ កក្កដា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត
ណាមលោក Vu Van Ninh បានធ្វើអធិបតីកិច្ចប្រជុំអំពីការត្រួតពិនិត្យគោលនយោ
បាយជនជាតិដំណាក់កាល២០១១-២០១៥និងដាក់ចេញគោលនយោបាយ ក្នុង
ដំណាក់កាល២០១៦-២០២០។លោក Vu Van Ninh បានថ្លែងថា តំបន់ព្រៃភ្នំនៅតែ
ជាតំបន់មានការលំបាកលំបិនជាច្រើន បានជារដ្ឋាភិបាលត្រូវប្រមូលផ្ដុំប្រភពកម្លាំង
ដើម្បីអនុវត្តគោលនយោបាយជនជាតិក្នុងដំណាក់កាលខាងមុខ។គោលនយោ
បាយកាត់បន្ថយភាពក្រីក្រនិងគោលនយោបាយទាក់ទិននានាត្រូវ បានកែសម្រួល
តាមទិសផ្ដល់អាទិភាពសំរាប់តំបន់ព្រៃភ្នំ។លោកឧបនាយករដ្ឋ មន្រ្តីក៏បានសំណូម
ពរឲ្យគណៈកម្មាធិការជនជាតិ បំពេញបន្ថែមគោលនយោ បាយផ្សេងៗទៀតពីប្រ
ភពជំនួយឧបត្ថម្ភឥតសំណង់ (ODA) ក៏ដូចជាពីកម្មវិធីជួយ ឧបត្ថម្ភបច្ចេកទេសក្នុង
វិស័យអប់រំ សុខាភិបាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ