ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិធីបូកសរុបសេចក្ដីសម្រេចចិត្តស្ដីពីការកសាងទីក្រុង Can Tho
(VOVworld) - នាព្រឹកថ្ងៃទី២៣ ធ្នូ នៅទីក្រុង Can Tho ភាគខាងត្បូងវៀតណាមបាន
ប្រព្រឹត្តទៅសន្និសីទបូកសរុបការអនុវត្តសេចក្ដីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តីរដ្ឋា
ភិបាលស្ដីពីការកសាងនិងអភិវឌ្ឍន៍ទីក្រុង Can Tho ក្នុងដំណាក់កាល ២០០៩-
២០១៥។
ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Van Ninh បានចាត់ទុក
ថា ទីក្រុង Can Tho និងក្រសួង ស្ថាប័នមជ្ឈឹមនានា បានលាតត្រដាងអនុវត្តយ៉ាង
សកម្មនូវកម្មវិធីធ្វើសកម្មភាពនិងទទួលបានលទ្ធផលជាច្រើន។លោក Vu Van
Ninh បានសំណូមពរទីក្រុងបង្កើនកិច្ចសហការថែមទៀតជាមួយក្រងសួង ស្ថា
ប័នមជ្ឈឹមដើម្បីសម្រេចគោលដៅដែលបានដាក់ចេញ សំដៅអភិវឌ្ឍន៍ទីក្រុង
ក្លាយទៅជាមជ្ឈមណ្ឌលនៃតំបន់វាលទំនាបទន្លេ Cuu Long។
ក៏នៅសន្និសីទនេះដែរ តំណាងក្រសួង ស្ថាប័នមជ្ឈឹម បានផ្លាស់ប្ដូរមតិដើម្បីបំភ្លឺ
រាល់ពាក់ព័ន្ធដល់ដំណើរការលាតត្រដាងអនុវត្តភារកិច្ចរបស់ទីក្រុង Can Tho
អំពីយន្តការគោលនយោបាយ និងការទាក់ទាញប្រភពទុនទៀតផង៕