|
លោក Nguyen Xuan Phuc ប្រគល់ទង់ប្រឡងប្រណាំងជូនខេត្ត Quang Ninh |
(VOVworld) - នាថ្ងៃទី៨ កញ្ញា ខេត្ត Quang Ninh ភាគខាងជើងវៀតណាមបានរៀបចំ
មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី៤។ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ
ចលនាប្រឡងប្រណាំងស្នេហាជាតិរបស់ខេត្តទទួលបានការចូលរួម យ៉ាងសកម្ម
របស់ប្រព័ន្ធនយោបាយនិងប្រជាជនគ្រប់ស្រទាប់។ជាពិសេស ក្នុងចលនាកសាង
ជនបទថ្មី ខេត្ត Quang Ninh ជាខេត្តមួយក្នុងចំណោមខេត្តឈាន មុខលើទូទាំងប្រ
ទេសអំពីការកសាងជនបទថ្មី។ថ្លែងមតិនៅទីនេះ ឧបនាយក រដ្ឋមន្រ្តីវៀតណាម
លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“តំបន់និមួយៗ ផ្នែកនិមួយៗ វិស័យនិមួយៗ ត្រូវរួមគ្នាប្រឡងប្រណាំងដើម្បីតំបន់
ណា ផ្នែកណា វិស័យណាក៏មានគំរូឆ្នើមដែរ ដូចជាពាក្យទូន្មានរបស់លោកប្រធាន
ហូជីមិញនោះគឺ មនុស្សល្អម្នាក់ៗ ការងារល្អនិមួយៗ សុទ្ធតែជាផ្កាស្អាត ប្រជាជាតិ
យើងទាំងមូលជាព្រៃផ្កាស្អាត”៕