ឧបនាយករដ្ឋមន្រ្តីសឹង្ហបុរីចូលរួមពិធីឧទ្ទេសនាមគម្រោង V-Plaza នៅទីក្រុងហូជីមិញ
(VOVWORLD) - នេះជាគម្រោង សាជីវកម្មរវាងសម្ព័ន្ធក្រុមហ៊ុន Mapletree របស់សឹង្ហបុរីជាមួយក្រុមហ៊ុនភាគហ៊ុន អភិវឌ្ឍវិនិយោគ Sai Gon Co.op (SCID)។
នារសៀលថ្ងៃទី២៥ ខែមីនា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ឧបនាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Teo Chee Hean និងប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុងហូជីមិញលោក Nguyen Thanh Phong បានទៅបំពេញទស្សន កិច្ចនៅគម្រោងអគារការិយាល័យភ្លោះលំដាប់ A – V Plaza។ នេះជាគម្រោង សាជីវកម្មរវាងសម្ព័ន្ធក្រុមហ៊ុន Mapletree របស់សឹង្ហបុរីជាមួយក្រុមហ៊ុនភាគហ៊ុន អភិវឌ្ឍវិនិយោគ Sai Gon Co.op (SCID)។ តាមការរំពឹងទុកនឹងបានសម្រេចរួចរាល់នាឆ្នាំ ២០២៣។ អគារភ្លោះV Plaza នឹងជាអគារការិយាល័យធំបំផុតដែលត្រូវបានកសាង ឡើងនៅខ័ណ្ឌទី៧ ដោយមានផ្ទៃការិយាល័យចំនួន៦៦ពាន់ម៉ែត្រការ៉េដែល ទទួលបទដ្ឋានអន្តរជាតិលំដាប់ A។ គម្រោងនេះនឹងបំពេញតម្រូវការខាង ការិយាល័យប្រកបដោយបទដ្ឋានខ្ពស់សម្រាប់ក្រុមហ៊ុនទាំងជាតិនិងអន្តរជាតិក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាន ហិរញ្ញវត្ថុធនាគារនិងផលិត កម្ម៕