|
ក្រុមប្រធាននៃមហាសន្និបាត (រូបថត៖TTXVN) |
(VOVworld) - ថ្លែងមតិនៅមហាសន្និបាតលើកទី២ អាណត្តិ២០១៦-២០២០ របស់
សមាគមអង្គភាពអាជីវកម្មវៀតណាមសហប្រតិបតិ្តការនិងវិនិយោគនៅឡាវ នា
រសៀលថ្ងៃទី៨ មករា ឧបនាយករដ្ឋមន្រ្តីឡាវលោក Somsavad Lengsavath បានសង្កត់
ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ អត្រាកំណើនសេដ្ឋកិច្ចលើ៧%របស់ឡាវ មានការ
រួមវិភាគទានគួរឲ្យកត់សម្គាល់របស់អង្គភាពអាជីវកម្មវៀតណាមដែល កំពុងវិនិ
យោគ ធ្វើអាជីវកម្មនៅឡាវ។តាមលោកថា ក្នុងដំណាក់កាលសមាហរណកម្ម
ជាពិសេសគឺពេលវៀតណាមនិងឡាវបានចូលរួមសហគមន៍សេដ្ឋកិច្ច អាស៊ាន
អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរគប្បីបង្កើនកិច្ចសហប្រតិបតិ្តការដើម្បីពង្រីក
នូវឧត្តមភាព ជួយសេដ្ឋកិច្ចប្រទេសទាំងពីរអភិវឌ្ឍន៍៕