ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh អបអរសាទរពិធីបុណ្យវិសាខបូជា

(VOVWORLD) - ពិធីបុណ្យវិសាខបូជាមិនត្រឹមតែជាព្រឹត្តិការណ៍សាសនាដ៏សំខាន់ក្នុងជីវភាពរស់នៅខាងស្មារតី និងវិញ្ញាណរបស់ពុទ្ធបរិស័ទនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យវប្បធម៌សាសនាពិភពលោកទៀតផង។
ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh អបអរសាទរពិធីបុណ្យវិសាខបូជា - ảnh 1 ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh អបអរសាទរពិធីបុណ្យវិសាខបូជា (រូបថត៖ VGP)

ក្នុងឱកាស ពិធីបុណ្យវិសាខ បូជា ពុទ្ធសករាជ២៥៦៤ ដែលត្រូវនឹងឆ្នាំ២០២០ នោះ នាព្រឹកថ្ងៃទី ៦ ខែឧសភា ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍ រដ្ឋាភិបាល វៀតណាម លោក Truong Hoa Binh បានអញ្ជើញទៅសាកសួរសុខទុក និងជូនពរមជ្ឈឹមសមាគមព្រះពុទ្ធសាសនា វៀត ណាម និងអ្នកមុខអ្នកការ ពុទ្ធបរិស័ទ ឧបាសក ឧបាសិការ។

អញ្ជើញថ្លែងនៅទីនេះ ឧបនា យករដ្ឋមន្រ្តី លោក Truong Hoa Binh បានអះអាងថា ពិធីបុណ្យវិសាខបូជាមិនត្រឹមតែជាព្រឹត្តិការណ៍សាសនាដ៏សំខាន់ក្នុងជីវភាពរស់នៅខាងស្មារតី និងវិញ្ញាណរបស់ពុទ្ធបរិស័ទនៅវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាពិធីបុណ្យវប្បធម៌សាសនាពិភព លោក ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិទទួលស្គាល់ចាប់តាំងពីឆ្នាំ ១៩៩៩ សំដៅរួមចំណែកជាវិជ្ជមានក្នុងកិច្ចខិតខំប្រឹងប្រែងស្ថាបនាសន្តិភាព និងសុភមង្គលជូនមនុស្សជាតិ។

ចំណែកខ្លួនវិញ ព្រះតេជគុណ Thich Thanh Nhieu អនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាភិ បាលនៃសមាគមន៍ពុទ្ធសាសនាវៀតណាមមានពុទ្ធដីការថា សមាគមន៍ពុទ្ធសាសនាវៀតណាម បានបន្តណែនាំដល់អ្នកមុខអ្នកការ ពុទ្ធបរិស័ទអនុវត្តន៍រាល់សារចររបស់បក្ស និងរដ្ឋ ស្ដីពីការប្រយុទ្ធប្រឆាំងរាតត្បាត COVID – 19 រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ធានាសន្តិសុខសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ