|
ឧបនាយរដ្ឋមន្ត្រី-រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh ជួបពិភាគ្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសថៃ |
(VOVworld)-ក្នុងដំណើរទស្សនកិច្ចវៀតណាមចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១០កក្កដាឆ្នាំ
២០១៦ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Don Pramudwinai បានជួបពិភាគ្សាការ
ងារជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក
Pham Binh Minh នាថ្ងៃទី៨កក្កដា នៅទីក្រុងហាណូយ។ នៅទីនេះ ភាគីទាំងពីរបាន
វាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សប្រកបដោយប្រសិទ្ធិភាពនៃទំ
នាក់ទំនងសហប្រតិ បត្តិការរវាងវៀតណាមនិងថៃ ជាពិសេសទំនាក់ទំនងនយោ
បាយ ការទូតកំពុងមានការ រីកចំរើនយ៉ាងល្អប្រសើរ ហើយកិច្ចសហប្រតិបត្តិការ
រវាងក្រសួងស្ថាប័ននៃប្រទេសទាំង ពីក៏បានបើកទូលាយដោយឥតឈប់ឈរដែរ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Pham Binh Minh មានប្រ
សាសន៍ថា៖
“ខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមលើកនេះក្នុងនាមជារដ្ឋមន្ត្រី
ការបរទេសថៃនោះ នឹងរួមចំណែកសកម្មសម្រាប់ទំនាក់ទំនងទ្វេភាគី ជាពិសេសឆ្នាំ
២០១៦នេះ ជាឆ្នាំរំលឹកខួបលើកទី៤០នៃទិវាប្រទេសយើងទាំងពីរវៀតណាមនិងថៃ
បង្កើតទំនាក់ទំនងការទូត។វៀតណាមនិងថៃមានទំនាក់ទំនងតាំងពីយូរយាណាស់
មកហើយ ជា ពិសេសយើងទើបនឹងបានបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ខ្ញុំ
ត្រែកអរណាស់ ដែលថាតាំងពីពេលបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រមក ទំនាក់
ទំនងនៃប្រទេស យើងទាំងពីរកាន់តែមានការអភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ”។
ភាគីទាំងពីរបានឯកភាពគ្នាថា នាពេលខាងមុខបន្តជម្រុញការក្សាផ្លាស់ប្តូរ
គណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ ព្រមទាំងអនុវត្តលទ្ធផលនៃកិច្ចប្រជុំគណៈ
រដ្ឋមន្ត្រីរួមវៀតណាមថៃលើកទី៣ កម្មវិធីសកម្មភាពអនុវត្តទំនាក់ទំនងដៃគូយុទ្ធ
សាស្ត្រវៀត ណាមថៃដំណាក់កាល ២០១៤-២០១៨និងឈានដល់ត្រៀមរៀបចំ
កិច្ចប្រជុំលើកទី៣នៃ គណៈកម្មាធិការចម្រុះ។ រដ្ឋមន្ត្រីការបរទេសទាំងពីររូបក៏បាន
វាយតម្លៃខ្ពស់និងឯកភាព ថាបង្កើនទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសទាំង
ពីរនៅគ្រប់វេទិកាតំបន់និងអន្តរ ជាតិ។ លោក Pham Binh Minh បានស្នើរឲ្យភាគី
ថៃបន្តពង្រីកតួនាទីរបស់ខ្លួន និងរឹត បន្ទឹងកិច្ចសហប្រតិបត្តិការដើម្បីធានាសាមគ្គី
ភាព រក្សាគោលជំហរួមរបស់អាស៊ានលើ បណ្តាបញ្ហាតំបន់និងអន្តរជាតិ ក្នុងនោះ
មានបញ្ហាសមុទ្រខាងកើត រួមចំណែករក្សា សន្តិភាព ស្ថិរភាព សន្តិសុខនាវាចរណ៍
និងអាកាសចរណ៍ ជម្រុញការដោះស្រាយ ជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាន
នៃច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស. បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២
អនុវត្តត្រឹមត្រូវនូវក្រមប្រតិបត្តិសម្រាប់ភាគីទាក់ទិននានានៅសមុទ្រខាងកើត(DOC)
និងជម្រុញដំណើការកសាងក្រមប្រតិបត្តិតំបន់នៅសមុទ្រ ខាងកើត (COC)យ៉ាង
ឆាប់ៗផងដែរ៕