ឧបនាយរដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត រុស្ស៊ីនិងឯកអក្គរដ្ឋទូតប្រេស៊ីល


ឧបនាយរដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត រុស្ស៊ីនិងឯកអក្គរដ្ឋទូតប្រេស៊ីល - ảnh 1
ឧបនាយរដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត រុស្ស៊ីនិងឯកអក្គរដ្ឋទូតប្រេស៊ីល (Image: VNA)

(VOVworld) - នារសៀលថ្ងៃទី២៣ មេសា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការ
បរទេសវៀតណាមលោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយឯកអគ្
រដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាមលោក K. Vnukov ក្នុងឱកាសលោកមក
ទទួលបេសកកម្មវៀតណាម។នៅទីនេះ លោក Pham Binh Minh បានសំដែងជំនឿ
ជាក់ថា ឯកអគ្គរដ្ឋទូតលោក K. Vnukov នឹងមានការរួមវិភាគទានយ៉ាងសកម្មក្នុងការ
ពង្រឹងនិងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យ
វៀតណាម-រុស្ស៊ី ក្នុងនោះមានកិច្ចសហការជាមួយវៀតណាមលាតត្រដាងអនុវត្ត
ប្រកបដោយប្រសិទ្ធភាពកិច្ចព្រមព្រៀងនានាដែលភាគីទាំង២ទទួលបាន។
នារសៀលថ្ងៃដដែល លោក Pham Binh Minh ក៏បានទទួលជួបសន្ទនាជាមួយ
ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំនៅវៀតណាមលោក Marco Antonio Diniz ក្នុងឱកាស
លោកចាប់ផ្ដើមអាណត្តិបេសកកម្មនៅវៀតណាម។នៅទីនេះ លោក Pham Binh Minh
បានស្នើរឲ្យលោកឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់ជំរុញកិច្ចសហការដើម្បីប្រេស៊ីល
ឆាប់រហ័សទទួលស្គាល់យន្តការសេដ្ឋកិច្ចទីផ្សារសំរាប់វៀតណាមនិងរួមជាមួយក្រសួង ស្ថាប័នទាក់ទិននានារបស់វៀតណាមកំណត់កម្មវិធីនិងគំរោងសហប្រតិបតិ្តការ
ដែលសមស្របទៅនឹងតម្រូវការនិងឧត្តមភាពនៃប្រទេសនិមួយៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ