ឧបយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh អញ្ជើញចូលរួមពិធីជប់លៀងរបស់ក្រសួងការបរទេសម៉ាឡេស៊ី
|
ឧបយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh អញ្ជើញចូលរួមពិធីជប់លៀងរបស់ក្រសួងការបរទេសម៉ាឡេស៊ី |
(VOV)_ក្នុងក្របខ័ន្ឌនៃសន្និសីទចង្អៀត រដ្ឋមន្ត្រីការបរទេសអាស៊ាន
( AMM Retreat ) នាយប់ថ្ងៃទី២៧ មករា រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី
Anifah Aman បានរៀបចំពិធីជប់លៀង ស្វាគមន៍បណ្ដាសមភាគីអាស៊ាន និង
បណ្ដាភ្ញៀវកិត្តិយសដែលបានចូលរួមសន្និសីទ AMM Retreat។ ឧបនាយក
រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ។ បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបាន
មានជំនួបពិភាក្សាមិនផ្លូវការ ក្នុងពេលចូលរួមពិធីជប់លៀងនេះ។ បន្ទាប់នោះ
រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានមានជំនួបសន្ទនាជាមួយ
សមភាគីហ្វីលីពីនផងដែរ៕