ឧស្សាហកម្មដឹកជញ្ចូនតាមផ្លូវសមុទ្រត្រូវរៀបចំល្អនូវផែនការកំពង់ផែសមុទ្រ

(VOVWORLD) - ផ្នែកដឹកជញ្ចូនត្រូវបង្កើតមូល ដ្ឋានទិន្នន័យដ៏ធំមួយនៃសម្រាប់ផ្នែកទាំង មូលឲ្យបានឆាប់រហ័ស ដើម្បីឱ្យដំណើរការត្រួតពិនិត្យនិងអនុវត្តបែបបទរដ្ឋបាលនៅកំពង់ផែស្វ័យ ប្រវត្តិទាំងស្រុង។
ឧស្សាហកម្មដឹកជញ្ចូនតាមផ្លូវសមុទ្រត្រូវរៀបចំល្អនូវផែនការកំពង់ផែសមុទ្រ - ảnh 1ទីដ្ឋភាពនៃសន្នសីទ (រូបថតៈ Quang Toan/BNEWS/TTXVN 

អញ្ជើញថ្លែងនៅក្នុងសន្និសីទ ស្តីពីការអនុវត្តន៍ផែនការសកម្មភាពឆ្នាំ ២០១៩ នៃរនាយកដ្ឋានដឹកជញ្ចូនតាមផ្លូវសមុទ្រវៀតណាម ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី ២ ខែមករា នៅទីក្រុងហាណូយនោះ រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាម លោក Nguyen Van The បានបញ្ជាក់ថា ឧស្សាហកម្មដឹកជញ្ចូនតាមផ្លូវសមុទ្រវៀតណាមជាផ្នែកមួយ មានសារៈសំខាន់ជាពិសេស នៅក្នុងវិស័យទាំងប្រាំរបស់ផ្នែកដឹកជញ្ជូន ពីព្រោះវៀតណាមជាប្រទេសមួយដែលមានទំនិញនាំចូលនិងនាំចេញច្រើន ស្រូបយកសមាមាត្រខ្ពស់។ ហើយទំនិញភាគច្រើនត្រូវឆ្លងកាត់កំពង់ផែសមុទ្រដើម្បីចូលក្នុងទីផ្សារក្នុងស្រុក។ ហេតុដូច្នេះ សមិទ្ធិផលទាំងឡាយនៃឧស្សាហកម្មដឹកជញ្ចូននាពេលកន្លងទៅ បានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

រដ្ឋមន្ត្រី លោក Nguyen Van The បានចាត់ទុកថា ដើម្បីទទួលបានលទ្ធ ផលគួរឲ្យកត់សម្គាល់ពោលខាងលើ គឺ ផ្នែកដឹកជញ្ចូនបានអនុវត្តល្អនូវបែបបទរដ្ឋបាលយ៉ាងខ្លាំងក្លាបំផុត ហើយខិតមកជិតជាមួយឧសហ្សាហកម្ម៤.០ដែលកំពុងរីកសាយភាយផងដែរ។ លោករដ្ឋមន្ត្រីក៏បានស្នើឲ្យផ្នែកដឹកជញ្ចូនត្រូវបង្កើតមូលដ្ឋានទិន្នន័យដ៏ធំមួយនៃសម្រាប់ផ្នែកទាំង មូលឲ្យបានឆាប់រហ័ស ដើម្បីឱ្យដំណើរការត្រួតពិនិត្យនិងអនុវត្តបែបបទរដ្ឋបាលនៅកំពង់ផែស្វ័យប្រវត្តិទាំងស្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ