ឧស្សាហកម្មឧបត្ថម្ភវៀតណាមទាក់ទាញវិនិយោគិនជប៉ុន
(VOVWORLD) -នាថ្ងៃទី១៥មិថុនានៅទីក្រុងហាណូយ អង្គការជំរុញពាណិជ្ជកម្មជប៉ុន( JETRO) បានរួមសហការជាមួយនាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម)រៀបចំវេទិកាឧស្សាហកម្មឧបត្ថម្ភវៀតណាម ឆ្នាំ ២០១៧។
ឧស្សាហកម្មឧបត្ថម្ភវៀតណាមទាក់ទាញវិនិយោគិនជប៉ុន |
នាថ្ងៃទី១៥មិថុនានៅទីក្រុងហាណូយ អង្គការជំរុញពាណិជ្ជកម្មជប៉ុន( JETRO) បានរួមសហការជាមួយនាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហ-ពាណិជ្ជកម្មវៀតណាម)រៀបចំវេទិកាឧស្សាហកម្មឧបត្ថម្ភវៀតណាម ឆ្នាំ ២០១៧។ នៅទីនេះ លោក Kitagawa Hironobu ប្រធានការិយាល័យតំណាង អង្គការជំរុញពាណិជ្ជកម្មជប៉ុនប្រចាំនៅទីក្រុងហាណូយ បានចាត់ទុកថា៖ផ្នែកឧស្សាហកម្មឧបត្ថម្ភវៀតណាម មានសក្ដានុភាពធំធេង ប៉ុន្តែ សហគ្រាសវៀតណាមក៏ត្រូវយល់ដឹងច្បាស់ថែមទៀតថា៖ ក្រៅពីផលិតកម្មតាមតម្រូវការប៉ុណ្ណោះទេ ត្រូវលើកកំពស់តំលៃបន្ថែមទៀតផង។ ធ្វើបានដូច្នេះ បណ្ដាសហគ្រាសវៀតណាមអាចប្រកៀកស្មាជាមួយសហគ្រាសជប៉ុន ក្នុងខ្សែសង្វាក់ឧស្សាហកម្មឧបត្ថម្ភសកលបានហើយ៕