ឩបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីបើក ពិព័រណ៌ CAEXPO និងសន្និសីទ CABIS លើកទី ១៥ នៅទីក្រុង Nanning ចិន

(VOVWORLD) - នាព្រឹកថ្ងៃទី ១២ ខែកញ្ញា នៅទីក្រុងណាននីង (Nanning) ចំណុះតំបន់ ស្វ័យ័តជនជាតិភាគតិច Choang Guangxi នៃភាគនិរតីនៃប្រទេសចិន ឧបនាយក រដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue និងឧបនាយក រដ្ឋមន្ត្រីចិន លោក  Han Zheng រួមទាំង ថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ាន បានអញ្ជើញចូលរួម សន្និសីទជាន់ខ្ពស់ពាណិជ្ជកម្មនិងវិនិយោគចិន - អាស៊ាន (CABIS) និង ពិព័រណ៌ចិន - អាស៊ាន (CAEXPO) លើកទី១៥ ។
ឩបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue អញ្ជើញចូលរួមពិធីបើក ពិព័រណ៌ CAEXPO និងសន្និសីទ CABIS លើកទី ១៥ នៅទីក្រុង Nanning ចិន - ảnh 1 ឧបនាយក រដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue អញ្ជើញទស្សនានៅស្តង់ទំនិញវៀតណាមនៅពិព័រណ៌ CAEXPO 

ថ្លែងមតិក្នុងពិធីបើក លោក Vuong Dinh Hue បានលើកច្បាស់អំពីសក្ដានុភាព អភិវឌ្ឍន៍ក៏ដូចជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម។វៀតណាមកំពុងអនុវត្តយ៉ាងខ្លាំងក្លានូវការកែទម្រង់រដ្ឋបាលនិងប្រមូលផ្តុំសុក្រឹត្យនីតិវិធីនិងកែលម្អបរិស្ថានវិនិយោគ។

លោក Vuong Dinh Hue បានលើកច្បាស់ថាវៀតណាមតែងតែគោរពនិង រួមវិភាគទានយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការ អាស៊ាន - ចិន ព្រមទាំង លើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសអាស៊ាននិងចិនមកវិនិយោគនិងសហប្រតិបត្តិការអាជីវកម្មប្រកបដោយស្ថិរភាពយ៉ាងយូរអង្វែងនៅវៀតណាម។ ឆ្នាំនេះវៀតណាមមានស្តង់ទំនិញជាង ២៥០ស្តង់ដែលចូលរួម ពិព័រណ៌នេះ និងបន្តជាប្រទេសដែលមានស្តង់ទំនិញច្រើនបំផុតក្នុងចំណោម បណ្តាប្រទេសជាសមាជិកអាស៊ាន។

ក្នុងថ្ងៃដដែលនេះ  លោក Vuong Dinh Hue  ក៏បានជួបពិភាក្សាជាមួយ អភិបាលរងខេត្ត Jiangxi លោក  Wu Zhongqiong ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ