ឯកតាឈាមចំនួន៣៨ពាន់ត្រូវបានប្រមូលផ្ដុំតាមរយៈដំណើរការក្រហមឆ្នាំ២០១៧

(VOVWORLD) - នាព្រឹកថ្ងៃទី២៩ កក្កដា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅទិវា បុណ្យបរិច្ចាកឈាមនិងបូកសរុបកម្មវិធីបរិច្ចាកឈាមឆ្លងវៀត ណាមដោយឈ្មោះ ដំណើរ ក្រហម ឆ្នាំ២០១៧។ 
ឯកតាឈាមចំនួន៣៨ពាន់ត្រូវបានប្រមូលផ្ដុំតាមរយៈដំណើរការក្រហមឆ្នាំ២០១៧ - ảnh 1 អ្នកស្ម័គ្រចិត្តចូលរួមដំណើរក្រហម

(VOVworld) - នាព្រឹកថ្ងៃទី២៩ កក្កដា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅទិវា បុណ្យបរិច្ចាកឈាមនិងបូកសរុបកម្មវិធីបរិច្ចាកឈាមឆ្លងវៀតណាមដោយឈ្មោះ ដំណើរ ក្រហម ឆ្នាំ២០១៧។ ដំណើរ ក្រហមឆ្នាំនេះ ប្រព្រឹត្តទៅក្នុងរយៈ ពេល១ខែ នៅខេត្តក្រុងចំនួន២៨ លើទូទាំងប្រទេស ហើយប្រមូលផ្ដុំបានឯកតា ឈាមចំនួន៣៨ពាន់។បណ្ឌិត Nguyen Anh Tri ប្រធានវិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹម បានឲ្យដឹងថា៖

        “អាសន្នរោគគ្រុនឈាមបានកើតមានឡើងក្នុងប៉ុន្មានខែកន្លងទៅ ហើយធ្ងន់ ធ្ងរបំផុតគឺនាខែកក្កដានេះ។ជំងឺនេះបណ្ដាលឲ្យបិរមាណប្លាកែតរបស់អ្នកជំងឺធ្លាក់ចុះ ហើយមានគ្រោះអាសន្នស្លាប់ខ្ពស់។ ប៉ុន្តែប្រភពឈាមពីដំណើរ ក្រហម នេះ បានរួមចំណែកសង្គ្រោះអ្នកជំងឺគ្រុនឈាមជាច្រើននាក់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ