ឯកភាពលើខ្លឹមសារសម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និង កិច្ចប្រជុំពាក់ព័ន្ធនានា

(VOVWORLD) - នៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM) រដ្ឋ មន្រ្តីការបរទេសនៃ ប្រទេសសមាជិកអាស៊ានទាំងអស់បានឯកភាពគ្នាវាយតម្លៃថា ក្នុងស្ថាន ភាពដ៏ពោរពេញទៅដោយការលំបាក បញ្ហាប្រឈមនិងអស្ថិរភាពដោយ សារជម្ងឺរាតត្បាត Covid-19 ការប្រកួតប្រជែងរវាងបណ្ដាមហាអំណាចពិភព លោក និងបញ្ហាសន្តិសុខប្រពៃណីនិងក្រៅប្រពៃណីនោះ អាស៊ាននៅតែ សម្រេចបានជោគជ័យក្នុងការកសាង សហគមន៍ ហើយបន្តថែរក្សាមជ្ឈភាពក្នុងរចនាសម្ព័ន្ធតំបន់ផងដែរ។

ដើម្បីត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និងកិច្ចប្រជុំ ពាក់ព័ន្ធនានា (ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ វិច្ឆិកា) នាថ្ងៃទី១០ វិច្ឆិកា បានប្រារព្ធធ្វើ ឡើងនូវកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី២២ ក្រុមប្រឹក្សាសម្រប សម្រួលអាស៊ាន (ACC) លើកទី២៨ កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ច អាស៊ានលើកទី១៩និងពិធីចុះហត្ថលេខាលើឯកសារចូលរួមសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC)។ ព្រឹត្តិការណ៍ទាំងនេះ សុទ្ធតែបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូក្រោមការដឹកនាំរបស់វៀត ណាម ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០។

ឯកភាពលើខ្លឹមសារសម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និង កិច្ចប្រជុំពាក់ព័ន្ធនានា - ảnh 1លោក Pham Binh Minh ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសអាស៊ានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំ AMM តាមប្រព័ន្ធវីដេអូ។ (រូបថត៖ VGP) 

នៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM) រដ្ឋមន្រ្តីការបរទេសនៃ ប្រទេសសមាជិកអាស៊ានទាំងអស់បានឯកភាពគ្នាវាយតម្លៃថា ក្នុងស្ថាន ភាពដ៏ពោរពេញទៅដោយការលំបាក បញ្ហាប្រឈមនិងអស្ថិរភាពដោយ សារជម្ងឺរាតត្បាត Covid-19 ការប្រកួតប្រជែងរវាងបណ្ដាមហាអំណាចពិភពលោក និងបញ្ហាសន្តិសុខប្រពៃណីនិងក្រៅប្រពៃណីនោះ អាស៊ាននៅតែ សម្រេចបានជោគជ័យក្នុងការកសាងសហគមន៍ ហើយបន្តថែរក្សាមជ្ឈភាព ក្នុងរចនាសម្ព័ន្ធតំបន់ផងដែរ។ អង្គប្រជុំបានចាត់ទុកថា ដើម្បីបន្តជំរុញ ដំណើរការស្ដារឡើងវិញក្រោយពីជម្ងឺរាតត្បា អាស៊ានត្រូវការធានានិរន្តរ ភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ ស្ដារឡើងវិញនូវការដោះដូរពាណិជ្ជកម្មប្រកប ដោយប្រសិទ្ធភាពរវាងបណ្ដាប្រទេស ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មជំនាន់ថ្មីដូចជា RCEP ហើយបង្កើនកិច្ចសហប្រតិបត្តិការ បង្រួញគម្លាតអភិវឌ្ឍក្នុងអាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិរវាងអនុតំបន់ នានា។

ពាក់ព័ន្ធដល់សមុទ្រខាងកើត អង្គប្រជុំបានអំពាវនាវឲ្យអនុវត្តយ៉ាង ម៉ឺងម៉ាត់និងពេញលេញនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគី នានានៅសមុទ្រខាងកើត (DOC) ទន្ទឹងរង់ចាំអាស៊ាននិងចិនឆាប់តាក់តែង ប្រកបដោយប្រសិទ្ធភាពនិងសុពលភាពនូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) អនុលោមតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២។

ឯកភាពលើខ្លឹមសារសម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧និង កិច្ចប្រជុំពាក់ព័ន្ធនានា - ảnh 2ពិធីចុះហត្ថលេខាចូលរួម TAC របស់ប្រទេសកូឡុំប៊ី គុយបាងអាហ្វ្រិកខាងត្បូង។ (រូបថត៖ VGP)

ក្នុងឱកាសនេះដែរ អង្គប្រជុំបានឯកភាពគ្នាយល់ព្រមឲ្យប្រទេសកូឡុំប៊ី គុយបានិងអាហ្វ្រិកខាងត្បូងចូលរួមសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) ហើយរៀបចំពិធីចុះហត្ថលេខាចូលរួម TAC របស់ប្រទេសទាំងបីនេះ។ តាមនោះសរឲ្យឃើញនូវឋានៈនិងតួនាទីអន្តរ ជាតិរបស់អាស៊ានក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជំរុញសន្តិភាព សន្តិ សុខនៅតំបន់និងលើពិភពលោក។

ក្នុងពេលជាមួយគ្នានោះ នៅកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ច អាស៊ានលើកទី១៩ ក្រោមអធិបតីភាពរបស់លោក Tran Tuan Anh រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បណ្ដារដ្ឋមន្រ្តីបានចុះហត្ថ លេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីការដោះស្រាយវិធានការលើកលែងពន្ធលើទំនិញចាំបាច់សម្រាប់ឆ្លើយតបនឹងជម្ងឺ Covid-19។ ថ្លែង នៅកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី Tran Tuan Anh បានវាយតម្លៃថា៖

“ដូចនឹងតំបន់ដទៃទៀតលើពិភពលោក វិស័យសេដ្ឋកិច្ច អាស៊ានត្រូវប៉ះពាល់គួរឲ្យកត់សម្គាល់ដោយសារជម្ងឺ Covid-19។ យើង កំពុងឃើញនិន្នាការធ្លាក់ចុះទាំងខាងពាណិជ្ជកម្មនិងការវិនិយោគឆ្លងដែន។ ហេតុដូច្នេះ ត្រូវកំណត់យុទ្ធសាស្ត្រថ្មីដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ច ទ្រទ្រង់សមត្ថភាពផលិតកម្ម បង្កើនការដោះដូរពាណិជ្ជកម្មនិងការវិនិ យោគ ថែរក្សាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ បង្រួញគម្លាតអភិវឌ្ឍរវាង ប្រទេសសមាជិកនានា ហើយបន្តឆ្ពោះទៅការធ្វើសមាហរណកម្មយ៉ាងពេញ ទំហឹងទៅក្នុងសេដ្ឋកិច្ចសកល”។

នាថ្ងៃនេះដែរ ក៏បានប្រព្រឹត្តទៅនូវកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ានលើក ទី២២និងកិច្ចប្រជុំក្រុមប្រឹក្សាសម្រប សម្រួលអាស៊ានលើកទី២៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ