ឯកសារទាក់ទិនដល់អត្តសញ្ញាណនៃទាហាន IS ចំនួន ២២ ពាន់នាក់មាន លទ្ធភាពជាត្រឹមត្រូវ

ឯកសារទាក់ទិនដល់អត្តសញ្ញាណនៃទាហាន IS ចំនួន ២២ ពាន់នាក់មាន លទ្ធភាពជាត្រឹមត្រូវ  - ảnh 1
ឯកសារទាក់ទិនដល់អត្តសញ្ញាណនៃទាហាន IS ចំនួន ២២ ពាន់នាក់មាន លទ្ធភាពជាត្រឹមត្រូវ (Image: VNA)


(VOVworld) – នាថ្ងៃទី ១០ មិនា ប៉ូលីសសហព័ន្ធអាល្លឺម៉ង់បានវាយតំលៃបណ្ដា
ឯកសាររួមមានឈ្មោះអស័យដ្ឋាននិងលេខទូរស័ព្ទរបស់មុខសញ្ញាចំនួន ២២
ពាន់នាក់ចំណុះអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) ដែលត្រូវបានបែកធ្លាយឡើង
មានលទ្ធភាពជាត្រឹមត្រូវ។ ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៌មាន អ្នកនាំពាក្យ
ខុទ្ទកាល័យបទល្មើសសហព័ន្ធអាល្លឺម៉ង់ លោក Markus Koths បានឲ្យដឹងថា៖
គេទទួលបានឯកសារទាក់ទិនដល់មុខសញ្ញាចូលរួម IS ក្នុងនោះ​មានប្រជាពល
រដ្ឋអាល្លឺម៉ង់ផងដែរ ហើយកំពុងស្រាវជ្រាវបណ្ដាឯកសារនេះដូចជាផ្នែកមួយរបស់
 វិធានការសន្តិសុខនិងអនុវត្តច្បាប់។ នាថ្ងៃដដែល ក្រសួងមហាផ្ទៃ Tunisia បាន
 ឲ្យដឹងថា៖ បណ្ដាកំលាំងសន្តិសុខនៃប្រទេសនេះបានបំផ្លិចបំផ្លាញបណ្តាញ
ប្រមូលទាហានវ័យក្មេងសំរាប់សង្គ្រាមនៅស៊ីរី។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយ
ទៀត នាថ្ងៃទី ១០ មិនា កងកំលាំងអ៊ីរ៉ាក់បានដណ្តើមឡើងវិញការត្រួតពិនិត្យទី
រួមខេត្តនៅខេត្ត Anbar ពីបាតដៃ IS៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ