ឯកសារនៃកិច្ចប្រជុំកំពូលអាស៊ាន ៣៧ ផ្តល់ជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការនិងស្តារសេដ្ឋកិច្ច

(VOVWORLD) - ជាមួយគ្នានេះ អាស៊ានបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូទាំងអស់នៅក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជារាល់ការខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចនិងសកម្មភាពសង្គមឡើងវិញ។
ឯកសារនៃកិច្ចប្រជុំកំពូលអាស៊ាន ៣៧ ផ្តល់ជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការនិងស្តារសេដ្ឋកិច្ច  - ảnh 1

ក្រុមបេសកម្មអចិន្ត្រៃយ៍ វៀតណាមប្រចាំអាស៊ាន និងគណៈកម្មាធិការអចិន្ត្រៃយ៍តំណាងអាស៊ាន (CPR) កំពុង ផ្តោតលើការបំពេញឯកសារ ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ (អាស៊ាន ៣៧) និងកិច្ចប្រជុំពាក់ព័ន្ធ សម្រាប់ការអនុម័តជាឯកឆ័ន្ទ។ យោងតាមឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានបេសកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំអាស៊ានថា មានឯកសារជាង ១០ ដែលត្រូវបានបញ្ចប់។ ឯកសារទាំងនេះ ប្រសិនបើត្រូវបានមេដឹកនាំអាស៊ានអនុម័ត នឹងរួមចំណែកក្នុងការបញ្ជាក់ថា អាស៊ានគឺជាសហគមន៍ដែលមានភាពស្អិតរមូតនិងមានការឆ្លើយតបយ៉ាងសកម្មនៅក្នុងបរិបទបច្ចុប្បន្ន។ ជាមួយគ្នានេះ អាស៊ានបន្តពង្រីកកិច្ចសហប្រតិ បត្តិការជាមួយដៃគូទាំងអស់នៅក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩ ក៏ដូចជារាល់ការខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចនិងសកម្មភាពសង្គមឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ