ឯកសារនៃមហាសន្និបាតលើកទី១២ឆ្ពោះទៅការកំណត់ទិសដៅអភិវឌ្ឍណ៍របស់ប្រទេសជាតិ
|
អគ្គលេខាបក្ស Nguyen Phu Trong (TTXVN) |
(VOV)_នាព្រឹកថ្ងៃទី ១៩ កក្កដា នៅទីក្រុងហាណូយ អគ្គលេខាបក្សកម្មុយ
នីស្តវៀតណាម លោក Nguyen Phu Trong និងជាប្រធានអនុគណៈកម្មការឯកសារ មហាសន្និបាតលើកទី១២របស់បក្សកម្មុយនីស្តវៀតណាម បានធ្វើអធិបតីកិច្ចប្រជុំពេញអង្គរបស់អនុគណៈកម្មការ។
ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា៖ មហាសន្និបាតលើកទី១២ ត្រូវបានប្រព្រឹត្តទៅក្នុងដំណាក់កាលដ៏សែនសំខាន់។ ដូច្នេះ ប្រធានបទរបស់មហាសន្និបាតលើកនេះគឺសតិអារម្មណ៍ជាម្ចាស់ការ គោលដៅនិងភារកិច្ចស្នូលកំណត់អោយការកសាងបណ្ដាសំណុំឯកសារនៃមហាសន្និបាតត្រូវប្រមូលផ្តុំ ងាយយល់ងាយចាំ ងាយធ្វើ និងងាយត្រួតពិនិត្យ។ទន្ទឹមនឹងនោះ អគ្គលេខាបក្ស Nguyen Phu Trong ក៏បានសង្កត់ធ្ងន់ថា៖ ការត្រៀម
រៀប ចំឯកសារសំរាប់មហាសន្និបាត លើកទី១២នេះដើរតួនាទីដ៏សែនសំខាន់ កំណត់ទិសដៅត្រឹមត្រូវសំរាប់ការអភិវឌ្ឍន៍ឈានទៅមុខរបស់ប្រទេស ក្នុងដំណាក់កាលជាបន្ត៕