|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Doan Xuan Hung (Image: VNA) |
(VOVworld) – ក្នុងអត្ថបទសរសេរដែលបានជចុះផ្សាយលើកាសែតរបស់ជប៉ុន
“Yomiuri Shimbun” នាថ្ងៃទី ១៧ មិថុនា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន
លោក Doan Xuan Hung បានអះអាងថា៖ វៀតណាមបានប្រកាសភស្តុតាងជា
ច្រើនដែលអះអាងយ៉ាងច្បាស់លាស់អំពីអធិបតេយ្យភាពរបស់វៀតណាម
ចំពោះប្រជុំកោះ Hoang Sa។ ដោយហេតុនេះ បណ្តាឯកសារប្រវត្តិសាស្ត្រដែល
ចិនបានចាត់ទុកមាន អធិបតេយ្យភាពចំពោះប្រជុំកោះពោលខាងលើគឺគ្មាន
មូលដ្ឋានណាមួយឡើយ។ ឯអគ្គ រដ្ឋទូតវៀតណាម លោក Doan Xuan Hung
អះអាងថែមទៀតថា៖ ការដែលចិនដាក់ ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់នៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់
វៀតណាមបានរំលោភទៅលើអធិបតេយ្យភាពនិងបរណភាព ដែនដីរបស់
វៀតណាម អនុសញ្ញានៃ អ.ស.ប. ស្តីអំពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និង សេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត
(DOC)។ រដ្ឋាភិបាលវៀតណាមគោរពទំនាក់ទំនងជាមួយចិនប៉ុន្តែប្តេជ្ញា
អនុវត្តវិធានការសន្តិវិធីដែលច្បាប់អន្តរជាតិអនុញ្ញាត្តិដើម្បីការពារ
អធិបតេយ្យភាពនិងបូរណភាពដែនដី សន្តិភាពនិងយុត្តិធម៌របស់
វៀតណាម។ វៀតណាមមានគោលបំណងថា៖ ប្រជាជន ជប៉ុននឹង
បន្តគាំទ្រប្រជាជនវៀតណាម៕