ឯកសារមានតម្លៃជាច្រើន ត្រូវបានដាក់តាំងបង្ហាញនៅ​ពិព័រណ៍សមុទ្រនិងកោះសមុទ្រ​វៀតណាម ឆ្នាំ ២០២២​

(VOVWORLD) - នាថ្ងៃទី ១៤ មិនា សាកលវិទ្យាល័យវិទ្យាសាស្ត្រ សង្គម និងមនុស្សសាស្ត្រទីក្រុងហូជីមិញ បានបើកការតាំងពិព័រណ៌ “សមុទ្រនិងកោះវៀតណាមឆ្នាំ ២០២២” ក្នុងឱកាសរំលឹកខួបលើកទី ៣៤ឆ្នាំ ទិវាដែលកងទ័ពជើងទឹក ៦៤នាក់ បានពលីជីវិតនៅកោះ    Gac Ma ចំណុះប្រជុំកោះ Truong Sa (១៤ មីនា ១៩៨៨ - ១៤ មីនា ២០២២)។
ឯកសារមានតម្លៃជាច្រើន ត្រូវបានដាក់តាំងបង្ហាញនៅ​ពិព័រណ៍សមុទ្រនិងកោះសមុទ្រ​វៀតណាម ឆ្នាំ ២០២២​ - ảnh 1ឯកសារសំខាន់ៗស្តីពីសមុទ្រនិងកោះសមុទ្រវៀតណាម ត្រូវបានដាក់តាំងបង្ហាញនៅពិព័រណ៍សមុទ្រ និងកោះសមុទ្រវៀតណាម ឆ្នាំ ២០២២ (រូបថត៖ VOV)

ការតាំងពិព័រណ៌នេះ បានបង្ហាញឯកសារមានតម្លៃជាច្រើន ដូចជាគន្ថនិទ្ទេសនិងផែនទីបុរាណចិនដែលមិនមានប្រជុំកោះ Hoang Sa និង Truong Sa ឡើយ; ផែនទីលោកខាងលេច មានប្រជុំកោះ Hoang Sa និង Truong Sa; ផែនទីនៃសម័យអាណានិគមបារាំង មានប្រជុំកោះ Hoang Sa និង Truong Sa; ផែនទីដែលមានរូបភាពសមុទ្រនិងកោះសមុទ្រវៀតណាមចាប់ពីឆ្នាំ ១៩៧៥ រហូតដល់បច្ចុប្បន្ន។

ឯកសារមានតម្លៃជាច្រើន ត្រូវបានដាក់តាំងបង្ហាញនៅ​ពិព័រណ៍សមុទ្រនិងកោះសមុទ្រ​វៀតណាម ឆ្នាំ ២០២២​ - ảnh 2គំរូនៃនាវាឆ្មាំសមុទ្រវៀតណាម ត្រូវបានដាក់តាំងបង្ហាញនៅពិពណ៌សមុទ្រ និងកោះសមុទ្រវៀតណាម ឆ្នាំ ២០២២។(រូបថត៖ VOV)

អញ្ជើញចូលរួមការតាំងពិព័រណ៌នេះ មានសាស្ត្រាចារ្យ សិស្សានុសិស្ស និងអ្នកទស្សនា ក៏បានទៅទស្សនាគំរូនៃនាវាចំនួន ៧ របស់កងទ័ពជើងទឹកវៀតណាម តាមសម័យកាលប្រវត្តិសាស្ត្រនីមួយៗ ដូចជាគំរូទូកល្អី Tay Son ១គ្រឿង និងគំរូទូកកញ្ជើ១គ្រឿង។ លើសពីនេះទៅទៀត មានឯកសារ សៀវភៅ រូបថត និងវីដេអូឯកសារមួយចំនួនទៀត ទាក់ទងនឹងខ្លឹមសារសមុទ្រ និងកោះសមុទ្រវៀតណាមផងដែរ។ ការតាំងពិព័រណ៍នេះ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២០ ខែមីនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ